ជោគជ័យ​ធំ​! Galatasaray ចាយ​​អស់​តែ​៤,៥​លាន​ផោន​យក​បាន​កីឡាករ​១២​នាក់​

  • 2019-09-04 02:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​របស់​ទួរគី Galatasaray ធ្វើ​បាន​​ល្អ​ណាស់​ក្នុង​​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​​នេះ បន្ទាប់​ពី​ចុះ​កុងត្រា​យក​បាន​កីឡាករ​១២​នាក់​ ចំណាយ​ត្រឹម​តែ​៤,៥​លាន​ផោន​ប៉ុណ្ណោះ។

​ក្រុម​ជើង​ឯក​របស់​ទួរគី​មួយ​នេះ​ចាយ​លើ​កីឡាករ​តែ​ម្នាក់​គត់ ក្នុង​ចំណោម​កីឡាករ​ថ្មី​ទាំង​១២​នាក់​របស់​ពួក​គេ​ក្នុង​រដូវ​ក្ដៅ​នេះ ក្រៅ​ពី​នោះ​សុទ្ធ​តែ​កីឡាករ​ខ្ចី​ជើង​និង​យក​មក​ដោយ​គ្មាន​តម្លៃ​ខ្លួន។ Galatasaray បាន​ទិញ​កីឡាករ​សញ្ជាតិ​កុងហ្គោ Christian Luyindama ក្នុង​តម្លៃ​ខ្លួន​៤,៥​លាន​ផោន​ពី​ក្លឹប Standard Liege។

កីឡាករ​​ផ្សេង​ៗ​​ទៀត​ដែល Galatasaray នាំ​ចូល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​និង​គ្មាន​តម្លៃ​ខ្លួន​មាន​ដូច​ជា៖ Radamel Falcao, Steven Nzonzi, Florin Andone, Mario Lemina, Ryan Babel, Jean Michael Seri, Emre Mor, Adem Buyuk និង Sener Ozbayrakli៕  

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ