ជិតដល់ថ្ងៃលេងឲ្យជម្រើសជាតិ ឧកញ៉ា Neymar ឆ្លៀតជប់លៀងជាមួយ Chris Brown
- 2019-09-04 03:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃលេងឲ្យជម្រើសជាតិ ឧកញ៉ា Neymar ឆ្លៀតជប់លៀងជាមួយ Chris Brown
ចន្លោះមិនឃើញ
ទីផ្សារដោះដូរកីឡាករបានបិទ ធ្វើឲ្យ Neymar បន្តនៅ Paris Saint-Germain ហើយពេលនេះគេកំពុងនៅទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីត្រៀមលេងឲ្យជម្រើសជាតិប្រេស៊ីល។
ប្រេស៊ីលនឹងត្រូវប្រកួតមិត្តភាពជាមួយជម្រើសជាតិកូឡុំប៊ីនៅកីឡដ្ឋាន Hard Rock Stadium នៅថ្ងៃសៅរ៍សប្ដាហ៍នេះ (លេងម៉ោង៧:៣០ព្រឹកនៅកម្ពុជា)។ ប៉ុន្តែមុនការប្រកួតនេះមកដល់ Neymar ត្រូវបានគេប្រទះឃើញពិធីជប់លៀងនៅក្លឹបជាមួយតារាចម្រៀងល្បី Chris Brown។
ពាក់អាវសជាមួយមួកពណ៌ខ្មៅ Neymar បានចូលរួមកម្មវិធីយ៉ាងរីករាយជាមួយមនុស្សជាច្រើននាក់។ Neymar ខកខានមិនអាចត្រលប់មកកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការពិភាក្សាថ្ងៃចុងក្រោយរវាង Barcelona និង PSG មិនត្រូវតម្លៃគ្នា។ ទន្ទឹមគ្នានេះ Neymar វ័យ២៧ឆ្នាំក៏បានប្រកាសផងដែរថា គេនឹងបន្តនៅទីក្រុងប៉ារីស៕