Chanathip និយាយ​ពីការ​សងសឹក​វៀតណាម មុនប៉ះគ្នា​ថ្ងៃស្អែក

  • 2019-09-04 07:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chanathip Songkrasin ហៅ Messi ថៃ បាន​បញ្ជាក់ពីការ​ត្រៀមខ្លួន​ជួយ​ក្រុម ប្រកួតសងសឹក​យកឈ្នះ​​ក្រុមភ្ញៀវ​វៀតណាម នៅ​ថ្ងៃបើកឆាក​វគ្គជម្រុះ World Cup 2022 ដែលធ្វើឡើងនៅថ្ងៃទី៥កញ្ញា។

Chanathip និយាយដូច្នេះថា៖ «មានអ្នកឈ្នះ និង​អ្នកចាញ់។ គ្រប់ពេលដែលយើងចាញ់ យើងនឹង​ប្រើវា​ជាការជំរុញទឹកចិត្ត។ យើង​នឹង​ព្យាយាម​ប្រកួត​យកឈ្នះវៀតណាម។ ចំណុច​ខ្លាំងរបស់​វៀតណាម គឺ​ការលេង​ជាក្រុម​របស់​ពួកគេ។ ពួកគេ​ស្រេកឃ្លានរកជ័យជម្នះលើថៃ»។

កីឡាករក្លឹបជប៉ុន Consadole Sapporo រូបនេះ បន្តថា៖ «នេះជាការប្រកួត​នៅទឹកដីរបស់យើង ហើយ​អ្នកគាំទ្របាល់ទាត់​របស់យើង រំពឹងច្រើន​ពីការប្រកួតនេះ។ ដូច្នេះ យើង​ចង់ឈ្នះបន្ទាប់ពីយើង​ចាញ់ ក្នុងការប្រកួតលើកមុន (King's Cup)។ យើងត្រូវតែលេង​ដើម្បី​អ្នកគាំទ្រ​របស់យើង»៕

ចុចអាន៖ ជម្រុះ World Cup៖ ប្រធាន​ក្រុម​ជម្រើសជាតិ​វៀតណាម ប្រា​ប់ឱ្យ​ប្រយ័ត្ន​ចំពោះ​​កីឡាករ​ថៃ​មួយរូប

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សំភី