ញាក់​សាច់​! Galatasaray ធ្វើ​ពិធី​ស្វាគមន៍​ Falcao ធំ​​ប្រហែល​ពិធី​លើក​ពាន​ ​

  • 2019-09-05 02:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Radamel Falcao បាន​សម្រេច​ផ្ទេរ​ទៅ​លេង​ឲ្យ​ Galatasaray នៃ​ក្របខ័ណ្ឌ​កំពូល​ទួរគី​ពី​ក្លឹប​ Monaco របស់​បារាំង​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។​

ពេល​ទៅ​ដល់​ទីក្រុង​ Istanbul វត្តមាន​អ្នក​គាំទ្រ​ដែល​គេ​ប៉ាន់ស្មាន​ប្រមាណ​ ២​ម៉ឺន​៥ពាន់​នាក់​ បាន​ទៅ​ទទួល​ស្វាគមន៍​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​តាំង​ពី​​ប្រលាន​យន្តហោះ​ Ataturk។​ Falcao នឹង​ពាក់​អាវ​លេខ​៩​នៅ Galatasaray ជា​លេខ​ប្រចាំ​ត្រកូល​របស់ខ្លួន។​

កាល​ពី​ម្សិលមិញ​កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ឈុត​សំលៀក​បំពាក់​ Galatasaray នៅ​កីឡដ្ឋាន​ Türk Telekom ដោយ​មាន​ពិធី​ស្វាគមន៍​ដ៏​អធិកអធម​ជាមួយ​នឹង​ម្ចាស់​ក្លឹប​ និង​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ មិន​ចាញ់​ពិធី​លើក​ពាន​នោះ​ទេ៕

ប្រភព៖ Goal   អត្ថបទ៖ សៀនហួរ