ភ្លៀងធ្លាក់ ៤ ថ្ងៃជាប់គ្នា ធ្វើឲ្យបាក់ផ្លូវបេតុងឡើងភ្នំនៅព្រះវិហារ

  • 2019-09-05 10:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ចេញ​សេចក្ដី​រាយការណ៍​បឋម អំពី​ការ​បាក់​ផ្លូវ​បេតុង​ឡើង​ភ្នំ​អាន​សេះ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​ ដែល​ខូច​ខាត​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង។

​ហេតុ​ការណ៍​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ០៥ខែ កញ្ញា ឆ្នាំ ២០១៩ ​ដែល​ផ្លូវ​បេតុង​ឡើង​ភ្នំ​អាន​សេះ​ប្រវែង ១២០ម ទទឹង ៩ម ចាប់​ពី​គ.ម​ ២+០០០ ដល់ ២+១២០ ក្រោយ​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង​ចំនួន​បួន​ថ្ងៃ​ជាប់ៗ​គ្នា​ បាន​បង្ក​ទៅ​ជា​ជំនន់​ទឹក​ភ្លៀង​ហូរ​ច្រោះ​ផ្លូវ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ស្រុត​បាក់។

បច្ចុប្បន្ន​ក្រសួង និង​ភាគី​ពាក់​ពន័្ធ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ចការ​ជួសជុល​ឡើង​វិញ​នូវ​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​នេះ​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ។

​​ក្រសួង​បាន​បញ្ជាក់​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​ប្រទេស​កម្ពុជា បាន​ទទួល​រង​ឥទ្ធិពល​ព្យុះ​ជាប់ៗ​គ្នា ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​បន្ត​បន្ទាប់​ឥត​ឈប់​ឈរ ដែល​កំពុង​គំរាម​កំហែង​ដល់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហេតុ​នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មេត្តា​​មាន​ការ​ប្រុង​ប្រយ័ត្ន៕

ចុចអាន ៖ ភ្លៀង​ប៉ុន្មាន​ថ្ងៃកន្លែង​ខ្លះមានជំនន់ទឹកភ្លៀង ខ្លះច្រោះ​ដាច់​ផ្លូវ​

អត្ថបទ៖ សុខហេង