សោកស្ដាយណាស់! Nicki Minaj ប្រកាសចូលនិវត្តន៍ ទៅធ្វើរឿងផ្សេងវិញ

  • 2019-09-06 03:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ថ្ងៃ​ជូរចត់​មួយ​សម្រាប់​អ្នក​គាំទ្រ​ Nicki Minaj ដោយ​តារា​រ៉េប​ល្បី​រូប​នេះ បាន​ប្រកាស​នៅ​លើ​គណនី Twitter របស់​ខ្លួន​​ថា​​​សម្រេច​ចិត្ត​ចូល​និវត្តន៍ ទៅ​សាង​គ្រួសារ​វិញ​ម្ដង។

Nicki បាន​ប្រាប់​ដល់​អ្នក​ស្ដាប់​របស់​ខ្លួន​​​នៃ​កម្មវិធី "Queen Radio” ដែល​ថា​នាង​និង​មិត្តប្រុស​ Kenneth Perry បាន​ដាក់​សុំ​រៀប​ការ​រួច​ហើយ ដែល​គ្រោង​នឹង​រៀប​ការ​នៅ​ក្នុង​ពេល​ប្រមាណ ៨០ ថ្ងៃ​​ទៀត។

សារព័ត៌មាន CNN បាន​សុំ​ការ​បញ្ជាក់​អំពី​អ្នក​តំណាង​របស់​ Nicki Minaj ដើម្បី​ឲ្យ​ច្បាស់​ថា​​ តារា​រ៉េប​រាង​សិចស៊ី​រូប​នេះ ពិត​ជា​ចូល​និវត្តន៍​ប្រាកដ​មែន​ឬ​យ៉ាង​ណា។

តារា​វ័យ ៣៦​ ឆ្នាំ​នេះ​ចូល​ប្រឡូក​សិល្បៈ​ជា​អ្នក​រ៉េប​តាំង​ពី​ឆ្នាំ ២០០៤។ កេរ្តិ៍​ឈ្មោះ​របស់​នាង​ចាប់​ផ្ដើម​ល្បី​រន្ទឺ​នៅ​អំឡុង​ឆ្នាំ ២០១០ ជា​មួយ​​ការ​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​​ដំបូង Pink Friday ជា​ពិសេស​តាម​រយៈ​បទ Super Bass៕​​​

ចុចអាន ៖ Angelina Jolie បង្ហើប​អំពីទង្វើដ៏ផ្អែមល្ហែមដែល Madoxx ធ្វើដាក់

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី