ឆ្នាំ​២០១៩ សិស្ស​បាន​និទ្ទេស​A ច្រើនជាងគេ​បើ​គិត​តាំងពី​ឆ្នាំ​២០១៤​មក​

  • 2019-09-09 04:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ឆ្នាំ​២០១៩នេះ ចំនួន​សិស្ស​ប្រ​ឡង​បាក់ឌុប​ទទួលបាន​និទ្ទេស​A មាន​ការ​ប្រែ​ប្រួល​ពី​ជាង​១០​នាក់​ឡើង​ដល់​ជាង៤០០​នាក់ ខណៈ​ឆ្នាំ២០១៩​អ្នកបាន​និទ្ទេស​Aមាន​ច្រើន​ជាង​គេ​។

ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មានមួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​អប់រំ​បញ្ជាក់ថា​អ្នក​បាន​និទ្ទេសA ក្នុង​ឆ្នាំ​២០១៩​នេះ មាន​​៤៤៣​នាក់​។

គួរ​បញ្ជាក់ថា​កាលពី​ឆ្នាំ២០១៤ មាន​ត្រឹម​១១​នាក់ នៅ​ឆ្នាំ​បន្ទាប់​​ឡើង​ដល់​១០៨​នាក់​នៅ​ឆ្នាំ២០១៥ នៅ​ឆ្នាំ២០១៦ មាន​ចំនួន៤០៥​នាក់ និង​នៅ​ឆ្នាំ​២០១៧ មាន​៤២៤​នាក់ហើយ​នៅ​ឆ្នាំ២០១៨ មាន​ចំនួន​៤០៨​នាក់៕​

អត្ថបទ៖ ទូច សុខា