ក្រោយ​មាន​កំណើន​សត្វ​ឆ្កែ ទីក្រុង​នៅ​អេស្ប៉ាញ​ដំឡើង​ពន្ធ​លើ​ម្ចាស់

  • 2019-09-09 12:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ហ្សាម៉ូរ៉ា (Zamora) ភាគ​ពាយព្យ​នៃ​ព្រះរាជាណាចក្រ​អេស្ប៉ាញ បាន​ដាក់​ពន្ធ​លើ​អ្នក​ចិញ្ចឹម​ឆ្កែ​ហើយ ដោយ​ចាប់​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ។ ការ​ដាក់​ឲ្យ​បង់​ពន្ធ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ចំនួន​សត្វ​ឆ្កែ មាន​ចំនួន​លើស​ពី​ចំនួន​កុមារ​ទៀត​ផង​។

ក្រុម​ប្រឹក្សា​ពន្ធ​នៃ​ទីក្រុង​ហ្សាម៉ូរ៉ា លោក Diego Bernado បាន​លើកឡើង​ថា អ្នក​ចិញ្ចឹម​ឆ្កែ​ទាំង​អស់​ត្រូវ​តែ​បង់​ពន្ធ​ ដើម្បី​បង្កើន​ចំណាយ​របស់​រដ្ឋបាល​សាលា​ក្រុង។ ពន្ធ​លើ​សត្វ​ឆ្កែ​អាច​ជា​មធ្យម ៩.៩៥​ដុល្លារ។

រូប​តំណាង

លោក​បាន​ពន្យល់​ថា រដ្ឋបាល​សាលា​ក្រុង​អាច​កើន​ចំណូល​ពី​ជាង ៥៥,០០០​ដុល្លារ ទៅ​រហូត​ជាង ១០​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយ​ចំណូល​ទាំង​នេះ​ នឹង​ប្រើប្រាស់​ ក្នុង​ការ​បង្កើត​កន្លែង​បណ្ដើរ​ឆ្កែ និង​ជួល​អ្នក​សម្អាត​សំណល់​សត្វ​ជា​ដើម។

យ៉ាងណាមិញ លោក​យល់​ថា មិន​មែន​គ្រប់គ្នា​យល់​ស្រប​លើ​ចំណាត់​ការ​នេះ​ទេ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម