Khabib ដាក់​ទៅ​វិញ​ឡើង​ម៉ា​ឆ្ងាញ់ ក្រោយ McGregor បបួល​សងសឹក

  • 2019-09-10 03:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ Khabib Nurmagomedov បាន​ចោទ​ទៅ​កាន់ Conor McGregor ជា​កីឡាករ​ខ្វះ​ការ​គោរព និង​និយាយ​ថា គេ​ចង់​បំភ្លេច​រឿង​អាក្រក់​ដែល​កើត​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ​កាល​ពី​ឆ្នាំ​មុន​ចោល​ឲ្យ​អស់​។

Khabib បាន​ការពារ​ខ្សែ​ក្រវាត់​​ប្រភេទ​ទម្ងន់​ Lightweight ​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​បាន​យក​ឈ្នះ​ជើង​ខ្លាំង Dustin Poirier ក្នុង​ទឹក​ទី​៣។ ហើយ​វា​ក៏​ជា​ការ​ចេញ​ប្រកួត​ដំបូង​របស់ Khabib ចាប់​តាំង​ពី​យក​ឈ្នះ McGregor កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨។

ក្រោយ​ចប់​ការ​ប្រកួត​នេះ McGregor បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ចង់​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​Khabib នៅ​ប្រទេស​រុស្សី។ យ៉ាងណា​កីឡាករ​សញ្ជាតិ​រុស្សី​​បាន​ឆ្លើយតប​​ទៅ​វិញ​ដោយ​ក្ដី​មិន​សប្បាយ​ចិត្ត​​ចំពោះ​អាកប្បកិរិយា​របស់ Conor ខណៈ​បាន​សរសើរ Poirier សម្រាប់​ការ​ចារិតជា​កីឡា។

​”ខ្ញុំ​ចង់​បំភ្លេច​​រឿង​ឆ្កួត​ជាមួយ​ម្នាក់​នោះ(McGregor)។ ខ្ញុំ​និង Dustin Poirier បាន​បង្ហាញ​​កីឡាករ MMA គឺ​ជា​ការ​គោរព មិន​មែន​និយាយ​ឌឺដង​គ្នា​ទេ។ ប្រកួត​នេះ​មាន​ការ​គោរព​ខ្លាំង មិន​ដូច​​ការ​ប្រកួត​ចុងក្រោយ​ជាមួយ​​អា​ម្នាក់​ឡប់​នោះ​ទេ”។ សំដី Khabib៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី