សិស្ស​គុន​ ITF​ មិន​ត្រឹម​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ទេ​ ប្រឡង​បាក់ឌុប​៤នាក់​ជាប់​ទាំង​អស់​ថែមទៀតផង

  • 2019-09-10 03:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ទើប​តែ​នាំ​មេដាយ​ពិភពលោក​ចំនួន​៥គ្រឿង​មក​ពី​ប្រទេស​ប៊ុលហ្គារី​ថ្មីៗ​នេះ​ ខណៈ​ម្សិលមិញ​នេះ​សិស្ស​គុន​របស់​ខ្លួន​ចំនួន​៤នាក់​ដែល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​គឺ​ជាប់​ទាំង​៤​តែ​ម្ដង។​

ហ្វេសបុកផេក ឯកឧត្ដម​ កែវ​ រ៉េមី​

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវការ​របស់​ប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​ ឯកឧត្ដម​ កែវ​ រ៉េមី​ **«កូន​ៗ​តេក្វាន់ដូ​ ITF​ ខ្ញុំ,​ ពួក​គេ​បាន​ប្រឡង​ជាប់​ទាំង​អស់​គ្នា​ហើយ​ ។​ សូម​អបអរសាទរ​!!!»**។​ នេះ​ជា​សារ​លើក​ទឹកចិត្ត​ សប្បាយ​ចិត្ត​ ការ​យក​ចិត្ត​ទុកដាក់​លើ​កូន​សិស្ស​របស់​ខ្លួន​ពី​ប្រធាន​សហព័ន្ធ​ ITF។​

ក្រៅ​ពី​នេះ​ទៀត​ដែរ​ គេ​ឃើញ​មាន​សិស្ស​រួម​ក្លឹប​ កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ ក៏​បង្ហោះ​សារ​អបអរ​ជា​ច្រើន​ទៅ​និង​លទ្ធផល​នៃ​ការ​ប្រឡង​ដល់​ល្អ​របស់​សិស្ស​គុន​ទាំង​៤នាក់​ សុជាតិ​ រ៉ូសាណា​ សុខ​ ស៊ូណាម​ ជួប​ សីហា​ និង​ កាង​ ប៊ុនឡុង​ នេះ​ផង​ដែរ​កាល​ពី​ម្សិលមិញ​នេះ។​

អ្នកទាំង៤នាក់នេះ

បញ្ជាក់​ផង​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩​ កាល​ពី​ថ្ងៃ​ទី១៩​ ដល់​ ២០​ ខែ​សីហា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ មាន​កីឡាករ ​កីឡា​ការិនី​ជម្រើស​ជាតិ​ និង​ថ្នាល​ ៤នាក់​ដែល​ត្រូវ​ប្រឡង។​ ពួកគេ​ជាប់​ទាំង៤នាក់​តែ​ម្ដង​​ សុជាតិ​ រ៉ូសាណា​ និង​ សុខ​ ស៊ូណាម​(ប្រឡង​នៅ​ចតុមុខ)​ ជួប​ សីហា​ និង​ កាង​ ប៊ុនឡុង​(ប្រឡង​នៅ​ជ្រោយចង្វា)​គឺ​បាន​និទ្ទេស​ E​ទាំងអស់​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​