ធ្លាយចេញតម្លៃ iPhone 11 មុនការប្រកាសចេញប៉ុន្មានម៉ោង
- 2019-09-10 09:55:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយចេញតម្លៃ iPhone 11 មុនការប្រកាសចេញប៉ុន្មានម៉ោង
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងទៀតនេះ Apple នឹងបង្ហាញចេញ iPhone ស៊េរីថ្មីជាផ្លូវការ ម៉ូដែល iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។ មុនការប្រកាសចេញនេះតម្លៃ iPhone ទាំងបីបានលេចចេញឡើង។
ខាងក្រោមជាតម្លៃដែលបានលេចធ្លាយលើបណ្ដាញសង្គមចិន Weibo ៖
iPhone 11 តម្លៃ ៧៤៩ ដុល្លារ (៦៤GB), ៧៩៩ ដុល្លារ (១២៨GB) និង ៨៩៩ ដុល្លារ (២៥៦GB)
iPhone 11 Pro តម្លៃ ៩៩៩ ដុល្លារ (១២៨GB), ១ ០៩៩ ដុល្លារ (២៥៦GB) និង ១ ១៩៩ ដុល្លារ (តម្លៃ ៥១២GB)
iPhone 11 Pro Max តម្លៃ ១ ០៩៩ ដុល្លារ (១២៨GB), ១ ១៩៩ ដុល្លារ (២៥៦GB) និង ១ ២៩៩ ដុល្លារ (តម្លៃ ៥១២GB)
តម្លៃដែលបង្ហាញក្នុងក្រដាសទំនងជាតម្លៃសម្រាប់លក់លើទីផ្សារសហរដ្ឋអាមេរិក ហើយនៅក្បែរនោះក៏មានតម្លៃសម្រាប់លក់នៅតៃវ៉ាន់ផងដែរ។ សង្កេតឃើញដែរថាក្នុងរូបភាពដែលបែកធ្លាយក៏មានដាក់បញ្ជី Apple Watch S5, AirPods និង AirPower ផងដែរប៉ុន្តែមិនមានបញ្ចូលទិន្នន័យលម្អិតនោះទេ៕
ចុចអាន ៖ មកដឹងខ្លះៗអំពី iPhone កាមេរ៉ាម៉ូដជ្រុង មុនប្រកាសយប់នេះ