ហាង​មួយ ទម្លាយ​តម្លៃ iPhone ស៊េរីថ្មីទាំង ៣ម៉ូដែល​ពេល​ហោះ​មក​ដល់​ខ្មែរ

  • 2019-09-12 07:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone ស៊េរី​ថ្មី​ចំនួន ៣ ម៉ូដែល​ ដែល​ក្នុង​នោះ iPhone 11 គឺ​ជា​អ្នក​ស្នង​តំណែង iPhone Xr និង iPhone 11 Pro/ 11 Pro Max។

មិន​ទាន់​បាន​ប៉ុន្មាន​ផង​ iPhone ទាំង ៣ស៊េរី​បាន​ចាប់​ផ្ដើម​ទទួល​កុម្ម៉ង់​ចាប​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ២០ កញ្ញា និង​ទទួល​បាន​នៅ​ថ្ងៃ​ទី ២៥។ នេះ​បើ​តាម​ប្រភព​ពី​ហាង Jet Black Store ក៏​បាន​បង្ហាញ​ពី​តម្លៃ​ដែល​កុម្ម៉ង់​ទិញ​នេះ​ផង​ដែរ។ ចង់​ដឹង​ច្បាស់​មើល​តម្លៃ​ខាង​ក្រោម៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃ ៩១៥ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃ ៩៨៥ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្លៃ ១ ០៨៥ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃ ១ ៣៤៥ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃ ១ ៥២៥ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃ ១ ៧២៥ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃ ១ ៥១៥ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃ ១ ៦៨៥ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃ ១ ៨៩៥ ដុល្លារ

សូម​បញ្ជាក់​ដែរ​ថា Apple ប្រកាស​ជាផ្លូវ​ការ និង​​មាន​លក់ iPhone ទាំង ៣ស៊េរី​នៅ​ថ្ងៃ​ទី ២០ កញ្ញា នេះ ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max៕

អត្ថបទ៖ ម៉េងងី