iPhone 11 ហោះទៅដល់វៀតណាម រួចហើយ
- 2019-09-13 08:54:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 ហោះទៅដល់វៀតណាម រួចហើយ
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មានរៀតណាមបានចុះផ្សាយថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺ iPhone 11, iPhone 11Pro និង iPhone 11 Pro Max បានប្រទះឃើញមាននៅតាមហាងក្នុងប្រទេសវៀតណាមរួចទៅហើយ គិតត្រឹមថ្ងៃសុក្រទី ១៣ ខែកញ្ញាឆ្នាំ ២០១៩ នេះ។
យ៉ាងណាមិញ ប្រភពដដែលដែលបានស្រង់សម្ដីមនុស្សម្នាក់ឈ្មោះ Phuc Bo (ជាអ្នកនាំចូល iPhone មកតាមហាងនៅហាណូយ) បានបន្ថែមទៀតថា បើតាមការប្រកាសអំឡុងពេលធ្វើពិធីរបស់ Apple គឺថ្ងៃ ១៤ ខែកញ្ញា(ស្អែកនេះ) ទើបក្រុមហ៊ុនបើកឲ្យចាប់ផ្តើមកម្ម៉ង់ទិញជាផ្លូវការ។
Phuc Bo បានបញ្ជាក់ដែរថា "ទូរសព្ទ ៣ ដើមដំបូងនេះជាប្រភេទម៉ាស៊ីនតេស្ត Network មិនមែនជារបស់សម្រេចលក់លើទីផ្សារនោះទេ (តែដំណើការ iOS 13 ពេញលេញ) ចឹងបានបានវាគ្មានអ្វីមកជាមួយ សូម្បីតែគ្រឿងគ្រៅ( Accessories) ឬប្រអប់របស់វាក៏អត់មានដែរ។"
ចំពោះពណ៌ iPhone 11 មកជាមួយជម្រើសមេម៉ូរី 256GB ពណ៍ស្វាយ ឯ iPhone 11 Pro និង iPhone 11 Pro Max មកជាមួយជម្រើសមេម៉ូរី 512GB ពណ៌មាស និងប្រផេះ។ ចំណែកតម្លៃមិនត្រូវបានបង្ហើបឲ្យដឹងទេ តែគេអាចដឹងបានថា វានឹងមានតម្លៃដល់ខ្ទង់លាន(ដុង) ក៏មានអ្នកហា៊នចំណាយដែរ។
រីឯហាងជាច្រើនដែលបើកឲ្យកម្ម៉ង់ទិញ iPhone 11 Pro Max ពណ៌ប្រផេះ (នៅវៀតណាម គេដឹងថាចូលចិត្តពណ៍នេះច្រើន) ជម្រើសទំហំ 64GB តម្លៃ ១ ៦៤៨ ដុល្លារ(៣៨ លានដុង) / 256GB តម្លៃ ១ ៨២១ ដុល្លារ(៤២ លានដុង) និង 512GB តម្លៃ ១ ៩៩៥ ដុល្លារ(៤៦ លានដុង)៕
អត្ថបទទាក់ទង៖