អ្នកផលិតកុនយក iPhone 11 Pro ថតវីដេអូ 4K បានការសរសើរពីមេ Apple

  • 2019-09-18 06:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​ iPhone 11 Pro ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ​នេះ អ្នក​ផលិត​កុន​ Andy To បាន​បង្ហាញ​វីដេអូ 4K បែប​ Cinematic ដែល​ថត​នៅ​​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ហើយ​ថត​ដោយ​ប្រើ​ប្រាស់​ឡេន​ ៣ គ្រាប់​ថ្មី​លើ iPhone 11 Pro។

​វីដេអូ​​គឺ​ថត​ដោយ​ប្រើ iPhone 11 Pro ដោយ​គ្មាន​ការ​ជំនួយ​ពី​​កែវ​ឡេន​ខាង​ក្រៅ​នោះ​ទេ។ វា​ថត​ឡើង​​នៅ​លើ​កម្មវិធី Camera របស់ iPhone ផ្ទាល់​ និង​កាត់​ត​ដោយ​កម្មវិធី Fianl Cut Pro x លើ macOS។ វីដេអូ​របស់​ Andy បាន​បង្ហាញ​អំពី​សមត្ថភាព​របស់ iPhone 11 Pro នៅ​ក្នុង​ប្លង់ និង​បរិយាកាស​ខុសៗ​គ្នា មាន​​ចាប់​ពី​កន្លែង​មាន​ពន្លឺ​គ្រប់​គ្រាន់ ដល់​កន្លែង​មាន​ពន្លឺ​ខ្សោយ។

iPhone 11 Pro មាន​សមត្ថភាព​ថត​វីដេអូ 4K នៅ​ក្នុង​កម្រិត 60fps ដូច​ជា​នៅ​លើ iPhone XS ប៉ុន្តែ​វា​មាន​នូវ​មុខងារ​ Extended Dynamic Range ធ្វើ​ឲ្យ​ពណ៌ និង Contrast កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

គួរ​ដឹង​ថា​វីដេអូ​របស់ Andy ទទួល​បាន​ការ​កោត​សរសើរ​ពី​លោក Tim Cook នាយក​ប្រតិបត្តិ​ Apple ដោយ​លើក​បាន​និយាយ​លើ​ Twitter ថា ៖ "ទឹក​ដៃ​ល្អ​ដូច​រាល់​ដង​អ៊ីចឹង! ជា​ដំណើរ​កម្សាន្ត​​នៅ​ទីក្រុង​ដែល​ខ្ញុំ​ពេញ​ចិត្ត​មួយ ហើយ​ថត​ដោយ iPhone 11 Pro​​​”៕

ចុចអាន ៖ មើលការ​បើក​ប្រអប់ iPhone 11/11 Pro ពណ៌​បៃតង​ថ្មី ទាក់​ភ្នែក​អស់​ស្ទះ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង