Apple ជាអ្នកដំបូងគេដែលកែច្នៃលោហៈកម្រ យកមកប្រើឡើងវិញលើ iPhone

  • 2019-09-19 02:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​​លោហៈ Rare Earth ដែល​ត្រូវ​បាន​កែច្នៃ​ពី​ផលិត​អេឡិចត្រូនិក​ចាស់ៗ ​យក​មក​ប្រើ​នៅ​លើ​ iPhone ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន។

គ្រឿង​បន្លាស់​ដែល​ផលិត​ដោយ​ប្រើ​លោហៈ​ Rare Earth កែច្នៃ​​គឺ Taptic Engine ដែល​វា​ផលិត​ឡើង​ដោយ​លោហៈ​ Rare Earth កែច្នៃ ១០០% លើក​ដំបូង​គេ​សម្រាប់​ស្មាតហ្វូន។ Taptic Engine គឺ​មាន​ ​ចំណែក​ ២៥% នៃ​​លោហៈ​ Rare Earth កែច្នៃ​ប្រើ​ក្នុង iPhone មួយ​គ្រឿង។

តាម​រយៈ​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​កែច្នៃ​ឡើង​វិញ Apple មិន​ចាំ​បាច់​ជីក​យក​លោហៈ​ទាំង​នេះ ពី​ផែនដី​នោះ​ទេ។ Apple អះអាង​ថា​ភាព​ច្នៃ​ប្រឌិត​ថ្មី​នេះ នឹង​អាច​ជៀស​ផុត​ពី​ការ​ជីក​យក​ បុកស៊ីត​អាលុយមីញ៉ូម​ជាង ២,៨ លាន​តោន និង​​សំណប៉ាហាំង​ជាង ៣,៤ ម៉ឺន​តោន​ ក្នុង​រយៈពេល​ ១ ឆ្នាំ​ខាង​មុខ។

គួរ​ដឹង​ថា​ការ​កែច្នៃ​លោហៈ​ Rare Earth ​ដ៏​មាន​តម្លៃ ដែល​មាន​លើ​គ្រឿង​អេឡិចត្រូនិក​ទំនើប​ដូច​ជា​ស្មាតហ្វូន​ ឬ​ទូរទស្សន៍​​ផ្លាស្មា​ គឺ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត និង​ក្រុម​ការពារ​បរិស្ថាន។ ធាតុ​ទាំង​នេះ គឺ​កើត​មាន​ឡើង​ដោយ​ធម្មជាតិ​ នៅ​ក្នុង​ល្បាយ​នៃ​រ៉ែ ហើយ​ត្រូវ​ធ្វើ​ការ​​បន្សុទ្ធ​មុន​យក​មក​ប្រើ៕​​​

ចុចអាន ៖ មើលការ​បើក​ប្រអប់ iPhone 11/11 Pro ពណ៌​បៃតង​ថ្មី ទាក់​ភ្នែក​អស់​ស្ទះ

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង