ឡូយ​កប់! យុវវ័យ​ខ្មែរ​ពីរ​រូប ក្លាយ​ជា​តារា​ចម្រៀង​ទី​១នៅ​កម្ពុជា បាន​ឡើង​កម្មវិធី​ទូរទស្សន៍​កូរ៉េ

  • 2019-09-21 02:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ប្រចាំ K’ve Entertainment ពីរ​ដួង​បាន​ចូល​រួម​កម្មវិធី​ទូរទស្សន៍​ជា​លើក​ដំបូង​បង្អស់​នៅ​ឯ​ប្រទេស​កូរ៉េ (Show up) ហើយ​ក៏​ជា​តារា​ចម្រៀង​ខ្មែរ​ដំបូង​ផង​ដែរ​ដែល​មាន​ការ​សម្តែង​នៅ​លើ​ប៉ុស្ត៍​ទូរទស្សន៍​របស់​ប្រទេស​កូរ៉េ​បែប​នេះ។

យ៉ាង​ណា​មិញ​កញ្ញា មីណា និង លោក បូបូ បាន​បង្ហោះ​វីដេអូ​ថត​ចេញ​ពី​ប្រលាន​យន្តហោះ​ភ្នំពេញ ប្រាប់​ទៅ​ដល់​អ្នក​គាំទ្រ​របស់​ពួក​គេ​ជា​មុន​រួច​មក​ហើយ ដើម្បី​ជា​ការ​សុំ​កម្លាំង​ចិត្ត មុន​ពេល​ទៅ​សម្តែង​លើ​ឆាក​ទូរទស្សន៍​បរទេស​នៅ​ពេល​នេះ។

យ៉ាង​ណា​ក៏​​ដោយ ពួក​គេ​ទាំង​ពីរ បាន​បញ្ជាក់​តាម​រយៈ​វីដេអូ​ដដែល​មក​ដែរ​ថា ពួក​គេ មិន​មែន​ទើប​តែ​ទៅ​សម្តែង​នៅ​ឯ​ប្រទេស​កូរ៉េ​ជា​លើក​ដំបូង​នោះ​ទេ ប៉ុន្តែសម្រាប់​ពួក​គេ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​មើល​ថែ និង​បណ្តុះបណ្តាល​របស់​ផលិតកម្ម​កូរ៉េ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជា​យូរ​ណាស់​មក​ហើយ​នោះ គឺ​ធ្លាប់​បាន​ឡើង​ឆាក​បរទេស​ជា​រឿយ​ផង​ដែរ។

ប៉ុន្តែ មីណា និង បូបូ លើក​ឡើង​ថា ម្តង​នេះ​គឺ​ពិសេស​ជាង​សព្វ​ដង​ដោយ​សារ ជា​ការ​ឡើង​ឆាក TV Show លើក​ដំបូង​របស់​ពួក​គេ​នៅ​ឯ​ប្រទេស​កូរ៉េ និង​អម​ដោយ​អ្នក​រាំ​ផ្សេង​ទៀត​របស់​ប្រទេស​កូរ៉េ ហើយ​ថា អ្វី​ៗ គឺ​បាន​ដំណើរ​ការ​ល្អ និង​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ គួរ​មោទន៕

ការ​សម្ដែង​របស់ មីណា

ការ​សម្ដែង​របស់ បូបូ

អត្ថបទ៖ ទារិកា