​​រូបភាពថ្មីពីនៃស្មាតហ្វូន Xiaomi មានអេក្រង់ព័ទ្ធដល់ផ្នែកខាងក្រោយ

  • 2019-09-23 02:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេក្រង់​ទឹក​ធ្លាក់ "Waterfall Display” បាន​ក្លាយ​ជា​ទំនោរ​ថ្មី​មួយ​ទៀត​ក្នុង​ពិភព​ទូរសព្ទ​ ដូច​បាន​ឃើញ​លើ​ vivo NEX 3 និង Huawei Mate 30 Pro។ Xiaomi ក៏​នឹង​ដើរ​តាម​ទំនោរ​ថ្មី​នេះ​ដែរ ដោយ​នៅ​ថ្ងៃ​ទី ២៤ កញ្ញា​ ក្រុមហ៊ុន​នឹង​បង្ហាញ​ចេញ​នូវ​ស្មាតហ្វូន Mi Mix ជំនាន់​ថ្មី មាន​អេក្រង់​គ្រប​ដណ្ដប់​ ១០០% នៅ​ផ្នែក​ខាង​មុខ។

Mi Mix Alpha ​អាច​នឹង​មាន​បំពាក់​អេក្រង់​ទឹក​ធ្លាក់​ប្លែក​​លើស NEX 3 និង Mate 30 Pro។​ បើ​ផ្អែក​តាម​រូបរាង​ Render ច្រើន​សន្លឹក គេ​ឃើញ​ថា​ Mix Alpha មាន​អេក្រង់​កោង​ព័ទ្ធ​ដល់​ផ្នែក​ខាង​ក្រោយ​ឯណោះ។ រូបរាង​របស់​ស្រដៀង​នឹង​ Huawei Mate X ពេល​បត់​ចូល​គ្នា។

​​​ស្មាតហ្វូន​ថ្មី​របស់​ Xiaomi ក៏​រំពឹង​ថា​មាន​​បន្ទះ​ឈីប Snapdragon 855+ និង​អាច​ជា​ស្មាតហ្វូន​ដំបូង​ដែល​ប្រើ​ឡេន​​កាមេរ៉ា​ទំហំ ១០៨​ MP ដែល​ Samsung ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​នេះ៕

ចុចអាន ៖ Huawei Mate 30 Pro ចេញជាផ្លូវការ មានកាមេរ៉ា 40MP ដល់ពីរគ្រាប់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម