ទីក្រុង​តម្លៃ ៥០០ ពាន់​លាន​ដុល្លារនៅអារ៉ាប៊ីសាអ៊ូឌីត​ គ្រោងប្រើ​សុទ្ធ​តែ​ព្រះ​ចន្ទ​សិប្បនិម្មិត

  • 2019-09-23 06:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ឈរ​លើ​មហិច្ឆតា​ដ៏​ធំធេង​មួយ ក្នុង​ការ​បង្កើត​ឡើង​នូវ​ទីក្រុង​ឲ្យ​ឈ្មោះ​ថា "Neom" ​រំពឹង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៥។ ជា​ទីក្រុង​ដែល​ពោរពេញ​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ហើយ​មាន​ទំហំ​ធំ​ជាង​ទីក្រុង New York របស់​សហរដ្ឋអាមេរិក​ដល់​ទៅ ៣៣ ដង។

Neom នឹង​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ឆ្នេរសមុទ្រ​ក្រហម ភាគ​ពាយព្យ​នៃ​ខេត្ត Tabuk ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ រដ្ឋាភិបាល​ក្នុង​ប្រទេស​នេះ​ធ្លាប់​បាន​និយាយ​ថា​ "Neom" នឹង​ក្លាយ​ជា​គម្រោង​ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក ហើយ​កាល​ពី​ឆ្នាំ ២០១៨ ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ក៏​ធ្លាប់​បង្ហើប​ថា​ការ​សាងសង់​នឹង​បញ្ចប់​នៅ​ខែ​តុលា ឆ្នាំ​ ២០២៥។

ស្ថិត​លើ​កញ្ចប់​ថវិកា​ដែល​ត្រៀម​ចំណាយ​ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ ជា​ការ​បណ្ដាក់ទុន​ពី​បណ្ដា​វិនិយោគិន​ក្រៅ​ស្រុក ​នឹង​សម្រេច​ឲ្យ​ទីក្រុង​មួយ​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ធំ​ដាច់​គេ​ក្នុង​លោក។

ចំណុច​រសើប​ក្នុង​ទីក្រុង​នោះ​នឹង​មាន​ដាក់​ពង្រាយ​នូវ​មនុស្ស​យន្ត​ជា​ច្រើន​ឲ្យ​ដំណើរការ គួប​ផ្សំ​ការ​បង្កើត​នូវ​ពពក​សិប្បនិម្មិត​ដើម្បី​បង្អង់​ទឹកភ្លៀង​ឲ្យ​បាន​ទៀងទាត់ ជាមួយ​ការ​បង្កើត​នូវ​ព្រះ​ចន្ទ​សិប្បនិម្មិត​ថែម​ទៀត​ផង។

ជាង​នេះ​មនុស្ស​ដែល​រស់នៅ​ក្នុង​ទីក្រុង​នោះ​នឹង​ប្រើប្រាស់​រថយន្ត​ហោះ​លើ​អាកាស​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ជាមួយ​ការ​កម្សាន្ត​នៃ​អគារ​ធំៗ ក៏​ដូច​ជា​សួន​កម្សាន្ត​ Jurassic Park ​ជា​ដើម៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា