Huawei យកចំណុចខ្លាំងមួយរបស់ Apple ជាគំរូ
- 2019-09-24 09:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei យកចំណុចខ្លាំងមួយរបស់ Apple ជាគំរូ
ចន្លោះមិនឃើញ
លោក Ren Zhengfei ជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ Huawei ធ្លាប់បានសម្ដែងអារម្មណ៍រំភើប និងទទួលបានការជំរុញទឹកចិត្តពី Apple កាលពីមុន ហើយពេលនេះលោកនិយាយថាការការពារភាពឯកជនរបស់អ្នកប្រើប្រាស់របស់ Apple ក៏ធ្វើឲ្យ Huawei ចង់ធ្វើតាមផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយ CNBC លោក Zhengfei និយាយថា Huawei នឹងមិនផ្ដល់ទិន្នន័យរបស់អ្នកប្រើដល់រដ្ឋាភិបាលចិននោះទេ។ លោកបកស្រាយថា Apple គឺជាគំរូរបស់ខ្លួន ពេលនិយាយដល់ភាពឯកជនអ្នកប្រើ។ Apple មានប្រវត្តិការពារភាពឯកជនអ្នកប្រើប្រាស់បានយ៉ាងល្អ ហើយនេះទំនងជាអ្វីដែលលោក Zhengfei ចង់ធ្វើតាមនៅ Huawei។
លោកបន្តទៀតថា ៖ "ប្រសិនបើខ្ញុំ (Huawei) បានផ្ដល់ទិន្នន័យអ្នកប្រើដល់រដ្ឋាភិបាលចិនតែមួយលើកនោះ អាមេរិកអាចនឹងមានភស្តុតាងចែកចាយពេញពិភពលោក។ ក្រោយមកប្រទេសចំនួន ១៧០ និងតំបន់ ដែលយើងកំពុងមានប្រតិបត្តិការអាចនឹងឈប់ទិញផលិតផលយើង ហើយក្រុមហ៊ុននឹងអាចនឹងដួល"។
ស្ថាបនិករូបនេះ បញ្ចេញមតិបែបនេះ ក្រោយពីសហរដ្ឋអាមេរិកបានដក Huawei ចេញពីបញ្ជីខ្មៅ អនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិករកស៊ីជាមួយ Huawei ជាបន្តទៀត៕
ចុចអាន៖