ព្រឿង​ សុជាតិ៖​ ឥលូវ​ខ្ញុំ​អត់​ទាន់​មាន​លទ្ធភាព​បើក​ហាង​លក់​ខោអាវ​ទេ​ ប៉ុន្តែ​អាច​លក់​តាម​ Online​ សិន​

  • 2019-09-25 02:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ ស្រឡាញ់​របរ​លក់​ខោអាវ​យូរ​ដែរ​ហើយ​ ប៉ុន្តែ​ឥលូវ​មិន​ទាន់​មាន​លទ្ធភាព​ទេ​ ដូច្នេះ​ត្រឹម​លក់​​ Online​ សិន​ចាំ​ជោគជ័យ​បន្តិច​ទៀត​អាច​ឈាន​រក​ហាង​មួយ​ច្បាស់លាស់។​

ហ្វេសបុក ព្រឿង សុជាតិ

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រៅ​តែ​ពី​ហ្វឹកហាត់​ និង​ឡើង​ប្រកួត​ប្រដាល់​តាម​សង្វៀន​នានា​ ខ្លួន​ឆ្លៀត​ពេល​ទំនេរ​ Live Video​ លក់​អាវ​តាម​ហ្វេសបុក​ថែម​ទៀត​ផង។​ របរ​លក់​មួយ​នេះ​ សុជាតិ​ បញ្ជាក់​ថា​ស្រឡាញ់​យូរ​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​បង្កើត​ ទើប​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ទើប​ចាប់​លក់​ជា​មួយ​គូរ​ដណ្ដឹង។​

កីឡាករ ព្រឿង សុជាតិ

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ដើម​ទុក​បង្កើត​របរ​នេះ​ចំណាយ​ប្រហែល​១ពាន់​ដុល្លារ​ប៉ុណ្ណោះ។​ ឥលូវ​នេះ​មាន​ការ​គាំទ្រ​ជា​បណ្ដើរៗ​ហើយ​ ដោយ​អ្នក​ខ្លះ​នៅ​ភ្នំពេញ​ និង​អ្នក​ខ្លះ​នៅ​តាម​ខេត្ត​ជួយ​ទិញ​ផង​ដែរ។​ នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ ដំណើរ​ការ​ល្អ​នោះ​ អ្នក​ប្រដាល់​រូប​នេះ​នឹង​រក​ហាង​មួយ​ត្រឹមត្រូវ។​ ព្រឿង​ សុជាតិ​ លើក​ឡើង​ទៀត​ថា​ ប្រសិន​បើ​អ្នក​គាំទ្រ​គុន​ខ្មែរ​ណា​ចង់​បាន​អាវ​ស្អាត​ៗ​ និង​មាន​គុណភាព​ល្អ​ សូម​ជួយ​ទិញ​​តាម​រយៈ​ហ្វេសបុក​របស់​ខ្លួន​ Proueng Socheat នេះ​បាន ឬតាមផេក PSC Online Shop។​

កីឡាករ ព្រឿង សុជាតិ

រំលឹក​ដែរ​ថា​ កីឡាករ​ ព្រឿង​ សុជាតិ​ អ្នក​ប្រដាល់​មក​ពី​សមាគម​ក្រសួង​ការពារជាតិ​ ជា​កូន​សិស្ស​លោក​ ធន់​ សុភា។ ​បច្ចុប្បន្ន​​អ្នក​ប្រដាល់​រូប​នេះ​លក់​អាវ​ច្រើន​ប្រភេទ​តាម​ Online៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី