Wembley នឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ Champions League ២០២៣
- 2019-09-25 07:10:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wembley នឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ Champions League ២០២៣
ចន្លោះមិនឃើញ
កីឡដ្ឋានជាតិអង់គ្លេសដ៏ល្បីល្បាញគឺ Wembley នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ២០២៣។
ស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ UEFA ក៏បានប្រកាសដែរថា កីឡដ្ឋាន St Petersburg ក្នុងប្រទេសរុស្ស៊ី និង Munich របស់អាល្លឺម៉ង់ និងធ្វើម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២១ និង២០២២ បន្តបន្ទាប់គ្នា។ ២០២៣ក៏ជាខួបគម្រប់១០០ឆ្នាំរបស់ Wembley ផងដែរ បន្ទាប់ពីទីតាំងនេះ ពីមុនឈ្មោះ Empire Stadium បានសម្ពោធលើកដំបូងក្នុងឆ្នាំ១៩២៣។
Wembley ធ្លាប់ធ្វើជាម្ចាស់ផ្ទះ Champions League ២ដងរួចមកហើយកាលពី ២០១១ និង២០១៣ ហើយកីឡដ្ឋាននេះនឹងប្រើសម្រាប់ការប្រកួត Euro ២០២០ចំនួន៧ប្រកួត រាប់ទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រផង៕