មក​ដឹង​ប្រវត្តិ​តស៊ូ​​​របស់​ ​Toyota​ ​ទម្រាំ​ជោគជ័យ​ដូច​សព្វ​ថ្ងៃ

  • 2019-09-29 03:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ទី​មួយ​របស់​ពិភពលោក​ ក្នុង​ការ​ផលិត​រថយន្ត​ច្រើន​ជាង​ ​១០ លាន​គ្រឿង​ ​ក្នុង​មួយ​ឆ្នាំ​ ដែល​សម្រេច​បាន​តាំង​ពី​ឆ្នាំ​ ​២០១២​ ​មក​។ ត្រឹម​ខែ​កក្កដា​ ឆ្នាំ​ ​២០១៤​ ​Toyota​ ​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​មូលបត្រ​ប្រទេស​ជប៉ុន។

ទសវត្ស ៣០

ក្នុង​ឆ្នាំ​ ១៩២៤ លោក​ Sakichi Toyoda បាន​បង្កើត​ម៉ូដែល​ Toyoda G Automatic Loom។ គោលការណ៍​របស់​ Jidoka គឺ​ម៉ាស៊ីន​នឹង​បញ្ឈប់​ខ្លួន​ឯង​ ពេល​បញ្ហា​កើត​មាន​ ដែល​ក្លាយ​ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​ផលិត​ Toyota។ Looms បាន​បង្កើត​លើ​បន្ទាត់​ផលិតកម្ម​តូច​មួយ​។ ក្នុង​ឆ្នាំ​ ១៩២៩ ប៉ាតង់​សម្រាប់​ Automatic loom បាន​លក់​ទៅ​កាន់​ចក្រភព​អង់គ្លេស​ នៅ​ក្រុមហ៊ុន​ Platt Brothers ដោយ​បង្កើត​ការ​ចាប់ផ្ដើម​សម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​។

ម៉ាស៊ីនត្បាញ Toyoda G Automatic Loom

ការ​ផលិត​នូវ​រថយន្ត​ Toyota បាន​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​ ​១៩៣៣​ ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ Toyoda Automatic Loom Works បាន​លះបង់​ការ​ផលិត​រថយន្ត​ ឲ្យ​កូន​ប្រុស​លោក​ឈ្មោះ​ Kiichiro Toyoda ជា​ដឹកនាំ​។ រថយន្ត​ដំបូង​ជា​រថយន្ត​អ្នក​ដំណើរ A1 និង​ G1 ក្នុង​ឆ្នាំ​ ១៩៣៥។ ក្រុមហ៊ុន​ Toyota Motor Co. បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ដាច់​ដោយ​ឡែក​ក្នុង​ឆ្នាំ​ ១៩៣៧។

Toyota G1

រថយន្ត​ដើម​ឡើយ​បាន​លក់​ក្រោម​ឈ្មោះ​ Toyoda ដែល​ជា​ត្រកូល​របស់​អ្នក​បង្កើត​លោក​ Kiichiro Toyoda។​  ក្នុង​ខែ​មេសា​ ឆ្នាំ​ ១៩៣៦ រថយន្ត​អ្នក​ដំណើរ​ដំបូង​របស់​ Toyoda ម៉ូដែល​ AA ត្រូវ​បាន​បញ្ចប់​ ដែល​មាន​តម្លៃ​លក់​ ៣,៣៥០ យ៉េន​ ​ដែល​ថោក​ជាង​រថយន្ត​ Ford ឬ​ GM។

ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ១៩៣៦ ក្រុមហ៊ុន​បាន​ដំណើរការ​ការ​ប្រកួតប្រជែង​ជា​សាធារណៈ​ ដោយ​រចនា​នូវ​ស្លាក​សញ្ញា​ថ្មី​។ មាន​នូវ​ ២៧,០០០ ពាក្យ​ ហើយ​អក្សរ​ Katakana ភាសា​ជប៉ុន​ចំនួន​បី​ ជា​អ្នក​ឈ្នះ​ ដែល​មាន​ Toyoda ក្នុង​រង្វង់​មួយ​។ ប៉ុន្តែ​ Rizaburo Toyoda ដែល​បាន​រៀបការ​ចូល​គ្រួសារ​ ហើយ​មិន​កើត​មក​ជា​មួយ​ឈ្មោះ​នោះ​ទេ​ ដែល​បាន​ចូលចិត្ត​ Toyota ជាង​ ព្រោះ​វា​ចំណាយ​គំនូស​ប្រាំ​បី​ (លេខ​នាំ​សំណាង​) ដើម្បី​សរសេរ​ជា​ភាសា​ជប៉ុន​ ហើយ​ងាយស្រួល​ក្នុង​ការ​ហៅ​។

ពាក្យ​ Toyoda មាន​ន័យ​ថា​ ស្រូវ​មាន​ជីជាតិ​ ហើយ​ ចំពោះ​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ក៏​បាន​រារាំង​ក្រុមហ៊ុន​ពី​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើ​ស្រែ​បែប​ពី​មុន​ផង​ដែរ​ (ចាស់​)។ ពាក្យ​ថ្មី​នេះ​ត្រូវ​បាន​ប្រើ​ជា​ពាណិជ្ជ​សញ្ញា​ ហើយ​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ក្នុង​ខែ​សីហា​ ឆ្នាំ​ ១៩៣៧​ ជា​ក្រុមហ៊ុន​ Toyota Motor Company។

ទសវត្ស ៤០​ ​ដល់​ ​ទសវត្ស​ ​៥០​

ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​ ១៩៤៧ រថយន្ត​ខ្នាត​តូច​របស់​ក្រុមហ៊ុន​ Toyota បាន​លក់​ក្រោម​ឈ្មោះ​ Toyopet ។ រថយន្ត​ដំបូង​បាន​លក់​ក្រោម​ឈ្មោះ​នេះ​ជា​ Toyopet SA ប៉ុន្តែ​ក៏​មាន​រថយន្ត​មួយ​ចំនួន​ទៀត​ដូចជា​ រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​ Toyopet SB, រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​ Toyopet Stout, Toyopet Crown, Toyopet Master និង​ Toyopet Corona ផង​ដែរ​។ ពាក្យ​ថា​ Toyopet ជា​ឈ្មោះ​ក្រៅ​ដែល​បាន​ផ្ដល់​ទៅ​កាន់​ Toyota SA ដោយសារ​ទំហំ​តូច​របស់​វា​ ដែល​ជា​លទ្ធផល​ការ​ប្រជែង​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ Toyota បាន​រៀបចំ​ក្នុង​ឆ្នាំ​ ១៩៤៧។ ទោះ​ជា​យ៉ាង​ណា​ ពេល​ក្រុមហ៊ុន​ Toyota បាន​ចូល​ទីផ្សារ​អាមេរិក​ក្នុង​ឆ្នាំ​ ១៩៥៧ ជាមួយ​នឹង​ឈ្មោះ​ Crown ដែល​ជា​ឈ្មោះ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ល្អ ​ដោយសារ​តែ​ន័យ​នៃ​របស់​ក្មេង​លេង​ និង​សត្វ​ចិញ្ចឹម​។ ឈ្មោះ​ត្រូវ​បាន​ទម្លាក់​ចោល​ភ្លាមៗ​ សម្រាប់​ទីផ្សារ​អាមេរិក​ ប៉ុន្តែ​នៅ​បន្ត​ប្រើប្រាស់​ក្នុង​ទីផ្សារ​ផ្សេង​ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ ១៩៦០។

Toyopet Corona ឆ្នាំ ១៩៦៨

ទសវត្ស​ ​៦០​ ​ដល់​ ទសវត្ស​ ​៧០

នៅ​ដើម​ឆ្នាំ​ ១៩៦០ សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​ដាក់​ពន្ធ​នាំ​ចូល​យ៉ាង​ច្រើន​លើ​រថយន្ត​ជាក់លាក់​មួយ​ចំនួន​ ដែល​ហៅថា​ Chicken tax (ពន្ធ​សាច់​មាន់​) នៃ​ឆ្នាំ​ ១៩៦៤ បាន​ដាក់​ពន្ធ​នាំចូល​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​ចំនួន​ ២៥%។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ពន្ធ​ ក្រុមហ៊ុន​ Toyota, Nissan Motor Co. និង​ក្រុមហ៊ុន​ Honda Motor Co. បាន​ចាប់ផ្ដើម​បង្កើត​រោងចក្រ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ដើម​ឆ្នាំ​ ១៩៨០។

ទសវត្ស ៨០

ក្រុមហ៊ុន​ Toyota បាន​ទទួល​នូវ​ពាន​រង្វាន់​គ្រប់គ្រង​គុណភាព​ជប៉ុន​ដំបូង​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​ ១៩៨០ ហើយ​បាន​ចាប់ផ្ដើម​ចូលរួម​ក្នុង​ការ​ប្រណាំង​ធំ​ៗ​ជា​ច្រើន​។ ដោយសារ​វិបត្តិ​ប្រេង​នៅ​ឆ្នាំ​ ១៩៧៣ អតិថិជន​ក្នុង​ទីផ្សារ​អាមេរិក​បាន​ចាប់ផ្ដើម​ងាក​ទៅ​រក​រថយន្ត​ខ្នាត​តូច​ដែល​ស៊ី​ប្រេង​តិច​។ ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​អាមេរិក​ បាន​ពិចារណា​លើ​រថយន្ត​ស៊ី​ប្រេង​តិច​ ជា​ផលិតផល​កម្រិត​ដំបូង​ ហើយ​រថយន្ត​ខ្នាត​តូច​ពួកគេ​បាន​ប្រើប្រាស់​នូវ​គុណភាព​កម្រិត​ទាប​ដើម្បី​រក្សា​តម្លៃ​ទាប​។ ក្រុមហ៊ុន Toyota បាន​ធ្វើ​ការ​រចនា​ប្រព័ន្ធ​ Rear-wheel-drive (បញ្ជូន​ថាមពល​ពី​ម៉ាស៊ីន​ខាងមុខ​នៃ​រថយន្ត​ ដើម្បី​បង្វិល​កង់​ខាងក្រោយ​) សម្រាប់​រយៈពេល​យូរ​ជាង​មុន​។ ខណៈ​ការ​ផលិត​ជា​លើក​ដំបូង​ ពួកគេ​ផលិត​បាន​តែ​រថយន្ត​លក្ខណៈ​ Front-wheel-drive (បញ្ជូន​ថាមពល​ដោយ​ម៉ាស៊ីន​បង្វិល​បាន​តែ​កង់​មុខ​ប៉ុណ្ណោះ​) លំដាប់​ទី​បី​ប៉ុណ្ណោះ​ ដែល​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ Nissan និង Honda។ ដោយ​អាស្រ័យ​ហេតុ​នេះ​ Sunny របស់​ក្រុមហ៊ុន​ Nissan បាន​បំបាក់​ដោយ​ Corolla ក្នុង​ចំនួន​ផលិត​នៅ​ឆ្នាំ​នោះ​។

ក្នុង​ឆ្នាំ​ ១៩៨២ ក្រុមហ៊ុន​ Toyota Motor Company និង​ Toyota Motor Sales បាន​រួម​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​តែ​មួយ​ ដែល​ជា​ក្រុមហ៊ុន​ Toyota Motor Corporation។ ពីរ​ឆ្នាំ​ក្រោយ​ ក្រុមហ៊ុន​ Toyota បាន​ចូលរួម​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ General Motors ដែល​ហៅថា​ New United Motor Manufacturing, Inc ។ NUMMI ប្រតិបត្តិ​ការ​រោងចក្រ​ផលិត​រថយន្ត​នៅ​ Fremont រដ្ឋ​ California។ រោងចក្រ​ជា​រោងចក្រ​ចាស់​របស់​ក្រុមហ៊ុន​ General Motors ដែល​បាន​បិទ​ទ្វារ​អស់​រយៈពេល​ពីរ​ឆ្នាំ​។ បន្ទាប់​មក​ ក្រុមហ៊ុន​ Toyota បាន​ចាប់ផ្ដើម​បង្កើត​ Brand ថ្មី​នៅ​ចុង​ឆ្នាំ​ ១៩៨០ ជាមួយ​នឹង​ការ​ដំណើរការ​ក្នុង​ការ​ចែកចាយ​រថយន្ត​ Lexus ដ៏​ប្រណិត​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ១៩៨៩។

ទសវត្ស​ ​៩០

ក្នុង​ឆ្នាំ​ ១៩៩០ ក្រុមហ៊ុន​ Toyota បាន​ចាប់ផ្ដើម​បែក​មែក​ធាង​ពី​ការ​ផលិត​រថយន្ត​ ដែល​ភាគច្រើន​ជា​រថយន្ត​ធម្មតា​ ដោយ​បន្ថែម​នូវ​រថយន្ត​កាន់​តែ​ធំ​ និង​កាន់​តែ​ប្រណិត​ជាច្រើន​ ក្នុង​បណ្ដាញ​ផលិតកម្ម​របស់​ខ្លួន​ រួម​ទាំង​ Full-size pick up, T100 (ហើយ​ក្រោយ​មក​ Tundra), បណ្ដាល​ SUVs មួយ​ចំនួន​, Camry ជំនាន់​ ស្ព័រ​ ដែល​ស្គាល់​ថា​ Camry Solara និង Scion brand។ ពួកគេ​ក៏​បាន​ដំណើរការ​ធ្វើ​នូវ​រូបរាង​ថ្មី​ឡើង​វិញ​ជាច្រើន​នៃ​រថយន្ត​ស្ព័រ​របស់​ពួកគេ​ រួមមាន​ MR2, Celica និង​ Supra ហើយ​ទាំងអស់​នេះ​បាន​ក្លាយ​ជា​ icons នៃ​ឆ្នាំ​ ១៩៩០។

ជាមួយ​នឹង​វត្តមាន​ដ៏​សំខាន់​ក្នុង​ទ្វីប​អឺរ៉ុប​ ហើយ​ដោយសារ​តែ​ភាព​ជោគជ័យ​នៃ​ Toyota Team Europe ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​ Toyota Motor Europe Marketing and Engineering។ TMME មាន​តួនាទី​ជួយ​ទីផ្សារ​រថយន្ត​ឲ្យ​មាន​សមិទ្ធផល​ក្នុង​ទ្វីប​នេះ​។ ពីរ​ឆ្នាំ​ក្រោយ​មក​ ក្រុមហ៊ុន​ Toyota បង្កើត​នូវ​មូលដ្ឋាន​មួយ​នៅ​ចក្រភព​អង់គ្លេស​ ឈ្មោះ​ TMUK ដោយសារ​រថយន្ត​របស់​ក្រុមហ៊ុន​មាន​ការ​ពេញ​និយម​ប្រើប្រាស់​ច្រើន​ក្នុង​ចំណោម​អ្នក​បើកបរ​អង់គ្លេស​។ មូលដ្ឋាន​ក្នុង​ Indiana, Virginia និង​ Tianjin ក៏​បាន​បង្កើត​ផង​ដែរ​។ ក្នុង​ឆ្នាំ​ ១៩៩៩ ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ចុះ​បញ្ជី​ខ្លួន​ឯង​លើ​ផ្សារ​ភាគហ៊ុន​នៅ​ New York និង​ London។

ទសវត្ស​ទី​ ​២០

ក្នុង​ឆ្នាំ​ ២០០១ ក្រុមហ៊ុន​ Toyo Trust របស់​ក្រុមហ៊ុន​ Toyota និង​ធនាគារ​បាន​រួម​បញ្ចូល​គ្នា​ ជាមួយ​នឹង​ធនាគារ​ពីរ​ផ្សេង​ទៀត​ដើម្បី​បង្កើត​ជា​ធនាគារ​ UFJ ដែល​ត្រូវ​បាន​ចោត​ប្រកាន់​ពី​អំពើ​ពុករលួយ​ដោយ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការ​បង្កើត​កម្ចី​អាក្រក់​ដល់​ក្រុម​ឧក្រិដ្ឋកម្ម​ Yakuza ជាមួយ​នឹង​ នាយក​ប្រតិបត្តិ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រារាំង​ការ​ត្រួតពិនិត្យ​របស់​ភ្នាក់ងារ​សេវា​ហិរញ្ញវត្ថុ​ (Financial Service Agency)។ UFJ មាន​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​រួម​បញ្ចូល​គ្នា​ ហើយ​បាត់បង់​លុយ​ធំ​ជាង​គេ​បំផុត​ ក្នុង​ពិភពលោក​ របស់​ទស្សនាវដ្ដី​ Fortune ជាមួយ​នឹង​ប្រធាន​របស់​ក្រុមហ៊ុន​ Toyota ជា​នាយក​។

ពេល​នោះ​ UFJ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​មាន​ភាគទុនិក​ធំ​ជាង​គេ​ នៃ​ក្រុមហ៊ុន​ Toyota។ ជា​លទ្ធផល​នៃ​វិបត្តិ​ធនាគារ​របស់​ប្រទេស​ជប៉ុន​ UFJ បាន​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​ធនាគារ​ Tokyo-Mitsubishi ហើយ​ក្លាយ​ជា​ Mitsubishi UFJ Financial Group។

ក្នុង​ឆ្នាំ​ ២០០២ ក្រុមហ៊ុន​ Toyota បាន​ចូលរួម​ក្រុម​ការងារ​ Formula One ហើយ​បាន​រួមគ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​រថយន្ត​ប្រទេស​បារាំង​មាន​ ក្រុមហ៊ុន​ Citroen និង​ Peugeot ដែល​ ១​ ឆ្នាំ​ ក្រោយ​ក្រុមហ៊ុន​ Toyota បាន​ចាប់ផ្ដើម​ផលិត​រថយន្ត​ក្នុង​ប្រទេស​បារាំង​។ ក្រុមហ៊ុន​ Toyota បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ​៨​ ​លើ​ ​Forbes​ ​ដែល​មាន​ក្រុមហ៊ុន​ឈាន​មុន​គេ​ចំនួន​ ​២ ០០០​ ​ក្នុង​បញ្ជី​សម្រាប់​ឆ្នាំ​ ២០០៥ ប៉ុន្តែ​ ធ្លាក់​ដល់​លេខ​ ​៥៥​ ​សម្រាប់​ឆ្នាំ​ ២០១១។ Toyota​ ​ជា​ក្រុមហ៊ុន​លេខ​ ​១​ ​ក្នុង​ការ​លក់​រថយន្ត​ទូទាំង​ពិភពលោក​សម្រាប់​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​ ​២០០៨។

ក្នុង​ឆ្នាំ​ ២០០៧ ក្រុមហ៊ុន​ Toyota បាន​បញ្ចេញ​នូវ​កំណែ​ទម្រង់​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ទំហំ​ពេញលេញ​ ​ម៉ូដែល​ ​Tundra​ ​ដែល​បាន​ផលិត​ក្នុង​រោងចក្រ​ ពីរ​ នៅ​អាមេរិក​ មួយ​នៅ​រដ្ឋ​ Texas និង​មួយ​ទៀត​នៅ​ Indiana។ Motor Trend បាន​ហៅថា​ Tundra ថា​ជា​រថយន្ត​ដឹក​ទំនិញ​ ប្រចាំ​ឆ្នាំ​ ហើយ​ Toyota Camry ២០០៧ ជា​រថយន្ត​ប្រចាំ​ឆ្នាំ​ សម្រាប់​ឆ្នាំ​ ២០០៧។ ក្រុមហ៊ុន​ក៏​បាន​ចាប់ផ្ដើម​បង្កើត​នូវ​រោងចក្រ​ពីរ​ថ្មី​ទៀត​ មួយ​ដើម្បី​បង្កើត​ RAV4 ក្នុង​ Woodstock, Ontario ប្រទេស​កាណាដា​ និង​មួយ​ផ្សេង​ទៀត​ ដើម្បី​បង្កើត​ Toyota Prius​ ​ក្នុង​ ​Blue Springs, Mississippi សហរដ្ឋអាមេរិក​។

រោងចក្រ​នេះ​ដំបូង​ឡើយ​ចង់​បង្កើត​នូវ​ Toyota Highlander ប៉ុន្តែ​ក្រុមហ៊ុន​ Toyota បាន​សម្រេច​ចិត្ត​ប្រើប្រាស់​ក្នុង​ Princeton, Indiana សហរដ្ឋអាមេរិក​ ជំនួស​វិញ​។ ក្រុមហ៊ុន​ក៏​មាន​ភាព​ជោគជ័យ​ជាមួយ​នឹង​ម៉ូដែល​ខ្នាត​តូច​របស់​ខ្លួន​ គឺ​ Corolla និង​ Yaris ផង​ដែរ​។

ក្នុង​ឆ្នាំ​ ២០១១ ក្រុមហ៊ុន​ Toyota រួម​ជា​មួយ​នឹង​ ផ្នែក​ធំ​ៗ​មួយ​ចំនួន​ទៀត​នៃ​ឧស្សាហកម្ម​ផលិត​រថយន្ត​ជប៉ុន​ បាន​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ជា​បន្ត​បន្ទាប់​។ គ្រោះ​រញ្ជួយ​ដី​ Tohoku និង​ រលក​យក្ស​ស៊ូណាមិ​នៅ​ឆ្នាំ​ ២០១១ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មូលដ្ឋាន​ផ្គត់ផ្គង់​ ហើយ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ការ​ផលិត​ និង​ការ​នាំ​ចេញ​។ ការ​ជន់​លិច​យ៉ាង​ធ្ងន់ធ្ងរ​កំឡុង​ពេល​រដូវ​ខ្យល់​មូសុង​ឆ្នាំ​ ២០១១​ ក្នុង​ប្រទេស​ថៃ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ជប៉ុន​ ដែល​បាន​ជ្រើសរើស​ប្រទេស​ថៃ​ជា​មូលដ្ឋាន​ផលិតកម្ម​មួយ​ដែរ​។ ក្រុមហ៊ុន​ Toyota ត្រូវ​បាន​ប៉ាន​ប្រមាណ​ក្នុង​ការ​បាត់បង់​ការ​ផលិត​ចំនួន​ ១៥០,០០០ គ្រឿង​ ដោយសារ​រលក​យក្ស​ស៊ូណាមិ​ និង​ ២៤០,000 គ្រឿង ដោយសារ​ទឹក​ជំនន់​។

នៅ​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ​ ឆ្នាំ ២០១៤ ក្រុមហ៊ុន​បាន​ប្រកាស​ថា​ ​នឹង​ឈប់​ផលិត​រថយន្ត​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ចុង​ឆ្នាំ​ ២០១៧។ ការ​សម្រេច​ចិត្ត​នេះ​ដោយសារ​ដុល្លារ​អូស្ត្រាលី​មិន​អំណោយ​ផល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​មិន​អាច​សម្រេច​បាន​ ដែល​តម្លៃ​ខ្ពស់​នៃ​ផលិតកម្ម​ក្នុង​ស្រុក​ និង​ចំនួន​នៃ​ការ​ប្រកួតប្រជែង​ខ្ពស់​នៅ​ទីផ្សារ​ក្នុង​ស្រុក​តូច​មួយ​។ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បង្រួបបង្រួម​មុខងារ​សាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន​នៅ​ដំណាច់​ឆ្នាំ​ ២០១៧ ។ ការិយាល័យ​កណ្ដាល​នឹង​នៅ​តែ​ស្ថិត​នៅ​ Port Melbourne​ ហើយ​រោងចក្រ​ Altona នឹង​នៅ​តែ​រក្សាទុក​សម្រាប់​មុខងារ​ផ្សេង​ទៀត​។ កម្លាំង​ពលកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​កាត់​បន្ថយ​ពី​ចំនួន​ ៣,៩០០ ទៅ​ ១,៣០០ នាក់​។

ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​លក់​រថយន្ត​បាន​ចំនួន​តិច​តួច​នៅ​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៤ ដោយ​លក់​បាន​ ៥,១ លាន​គ្រឿង​ក្នុង​រយៈពេល​ ៦ ខែ​គិត​ត្រឹម​ថ្ងៃ​ទី​ 30 ខែ​មិថុនា​ឆ្នាំ​ 2014 ពោល​គឺ​កើន​ឡើង​ ៣,៨% ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​ Volkswagen AG បាន​កត់ត្រា​នូវ​ការ​លក់​រថយន្ត​ចំនួន​ ៥,០៧ លាន​គ្រឿង​ ដែល​នៅ​កៀក​ពីក្រោយ​។

ក្នុង​ខែ​សីហា​ ឆ្នាំ​ ២០១៤ ក្រុមហ៊ុន​ Toyota បាន​ប្រកាស​ថា​ខ្លួន​នឹង​កាត់​បន្ថយ​តម្លៃ​គ្រឿងបន្លាស់​ក្នុង​ប្រទេស​ចិន​រហូត​ដល់​ទៅ​ ៣៥%។ ក្រុមហ៊ុន​បាន​បង្ហាញ​ថា​ការ​ផ្លាស់ប្ដូរ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំណាង​ស៊ើប​អង្កេត​ក្នុង​ដើម​ខែ​នេះ​ ដោយ​គណៈកម្មាធិការ​កំណែ​ទម្រង់​ ​និង​អភិវឌ្ឍន៍​ជាតិ​ (National Development and Reform Commission) របស់​ប្រទេស​ចិន​ នៃ​គោលនយោបាយ​គ្រឿង​បន្លាស់​ Lexus របស់​ក្រុមហ៊ុន​ Toyota ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ទូទាំង​ឧស្សាហកម្ម​ទៅ​លើ​អ្វី​ដែល​និយតករ​ចិន​ចាត់​ទុក​ថា​មាន​តម្លៃ​ខ្ពស់​ហួស​ប្រមាណ​ ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ សម្រាប់​គ្រឿងបន្លាស់​ និង​សេវាកម្ម​ក្រោយ​ការ​លក់​។

នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​បាន​ប្រកាស​ថា​ ខ្លួន​នឹង​វិនិយោគ​ចំនួន​ ១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​បន្ទាប់​លើ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ Artificial intelligence និង​ Robotic។ ក្នុង​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Toyota បាន​វិនិយោគ​លើ​ Uber។ នៅ​ខែ​មីនា​ ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Toyota បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ Yanmar ដើម្បី​បង្កើត​នូវ​ទូក​កម្សាន្ត​ Fibreglass ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ម៉ាស៊ូត​ Yanmar outboard marine ឬ​ ម៉ាស៊ីន​ Toyota inboard៕

ប្រភព៖ Wikipedia   ប្រែសម្រួល ​៖ ប៊ុន ធឿន