មកដឹងលំអិតអំពីប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា...
- 2019-09-29 01:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងលំអិតអំពីប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា...
ចន្លោះមិនឃើញ
សម្រាប់មហាជនមួយចំនួន ភាគច្រើនមានការភាន់ច្រឡំកីឡាកាយសម្ព័ន្ធនេះ ទៅនិងប្រភេទកីឡាមួយចំនួនទៀត ដែលមានពាក្យសម្ព័ន្ធដូចគ្នា ឬច្រឡំទៅនិងកីឡាកាយវប្បកម្មជាដើម។
បើតាមការឲ្យដឹងពីលោក ណយ ផាន់ណា អគ្គលេខាធិការ និងជាគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្ពុជាបានលើកឡើងថា ប្រភេទកីឡាមួយនេះ មានដើមកំណើតមកប្រទេសក្រិក អំឡុងឆ្នាំ១៧៧៤ មកម្ល៉េះ។ កីឡាមួយនេះចូលមកកម្ពុជាតាំងពីឆ្នាំ១៩៦៨ ម្ដងហើយ ប៉ុន្តែត្រូវបាត់បង់ទៅវិញដោយសារសង្គ្រាម ទើបតែឆ្នាំ១៩៨៣ ក៏ចាប់ផ្ដើមមានវត្តមានជាថ្មី រហូតដល់ ១៩៨៥ មានការទទួលស្គាល់ផ្លូវការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ នៅឆ្នាំ១៩៩៤ សហព័ន្ធមួយនេះត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិរហូតបច្ចុប្បន្ននេះ។
ឥលូវនេះកីឡាកាយសម្ព័ន្ធកម្ពុជា មានឯកឧត្ដម ថោង ខុន ជាប្រធានសហព័ន្ធ ចំណែកអនុប្រធាន លោកឧកញ៉ា សុខ ហុង និងសមាជិកប្រតិបត្តិមួយចំនួនទៀត។ បើនិយាយពីកីឡាករ កីឡាការិនីសរុបចន្លោះពី ១៦០-១៨០នាក់។
កាយសម្ព័ន្ធជាប្រភេទកីឡាមូលដ្ឋានគ្រឹះនៃប្រភេទជាច្រើនទៀត។ ការហ្វឹកហាត់ ក៏ដូចជាការប្រកួតគឺប្រើកម្លាំងសុទ្ធតែម្ដង ហើយបើនិយាយពីបច្ចេកទេសហ្វឹកហាត់វិញ គឺត្រូវការកម្លាំង ភាពរហ័សរហួន ទន់ភ្លន់ ព្រោះលក្ខណៈបច្ចេកទេសគឺច្រើនលោតលើលំហ។ ដូច្នេះការហ្វឹកហាត់កីឡាមួយនេះមានការលំបាកខ្លាំង និងអាចចំណាយពេលយ៉ាងហោចណាស់ ១២ឆ្នាំ ផងដែរទើបមានសមត្ថភាព អាចប្រកួតប្រជែងយកមេដាយលើឆាកអន្តរជាតិបាន៕
មិត្ត Zidane សរសើរទីលានអង្គការផ្កាយសមុទ្រ តាមស្ដង់ដារអន្តរជាតិ
អ្នកចាត់ការជម្រើសជាតិកម្ពុជា ចង់លេងឱ្យ Man Utd ដោយមិនយកលុយ