ឡុង​ ជិន​ មិន​សូវ​កាក់កប​សោះ​ ទើប​សន្លប់​លើ​ទឹកដី​ថៃ​ថ្មីៗ​នេះ​ទៀត​ហើយ​

  • 2019-10-02 02:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ ឡុង​ ជិន​ មួយ​រយៈពេល​នេះ​ដូច​មិន​សូវ​កាក់កប​សោះ​ចាញ់​ ឡៅ​ ចិត្រា​ សន្លប់​ទឹក​ទី១​ ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ខ្សែក្រវាត់​មាស​ ថ្មីៗ​នេះ​សន្លប់​ទៀត​ហើយ​នៅ​ឯ​ប្រទេស​ថៃ​ក្នុង​កម្មវិធី​ Super Champ។​

រូបភាពហ្វេសបុក Sumper Champ

សម្រាប់​ការ​ប្រកួត​នៅ​ Super Champ​ កាល​ពី​ថ្ងៃ​ទី២៩ ​កញ្ញា​ បើក​ឆាក​ទឹក​ទី១​ គេ​ឃើញ​ ឡុង​ ជិន​ ធ្វើ​បាន​ល្អ​គឺ​ដើរ​បុក​ចូល​វ៉ៃ​ទៅលើ​កីឡាករ​ថៃ​ច្រើន​ មាន​កណ្ដាប់ដៃ​ និង​ទាត់​ ខណៈ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ល្អ​ថែម​ទៀត​ផង​ ចេះ​គេច​ និង​ឆាក​ចេញ​ពេល​ដៃគូ​វ៉ៃ​តបត។​

រូបភាពហ្វេសបុក Sumper Champ

ការ​ប្រកួត​ឈាន​ដល់​ចុង​ទឹក​ទី១​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ ក៏​ភ្លាត់​ចូល​កណ្ដាប់​ដៃ​របស់​ថៃ​ រៀង​ស្រុក​បន្តិច​ ជា​ហេតុ​ធ្វើ​ឲ្យ​ដៃគូ​ដឹង​ថា​រូប​គេ​ខ្សោយ​មុខ​ រួច​ក៏​បន្ត​ចេញ​កណ្ដាប់ដៃ​ធ្ងន់​ៗ​សម្រុក​បន្ថែម​រហូត​សន្លប់​តែ​ម្ដង។​ ឡុង​ ជិន​ បាន​ត្រឹម​លើក​កែង​បម្រុង​បុក​ទៅ​កីឡាករ​ថៃ​វិញ​ ប៉ុន្តែ​កណ្ដាប់​របស់​ដៃគូ​លឿន​ និង​វ៉ៃ​តាម​ចន្លោះ​កែង​បាន​យ៉ាង​ល្អ​រហូត​សន្លប់​ក្នុង​ចុង​ទឹក​ទី១​នោះ​តែ​ម្ដង​ទៅ។​

រូបភាពហ្វេសបុក Sumper Champ

រំលឹក​ដែរ​ថា​ ក្នុង​ខែ​កញ្ញា​ ២០១៩​ នេះ​ ឡុង​ ជិន​ សន្លប់​ក្នុង​ទឹក​ទី១​ ដល់​ទៅ​២ដង​ឯ​ណោះ។​ សន្លប់​នៅ​សង្វៀន​ PNN​ ក្រោម​ថ្វីដៃ​ ឡៅ​ ចិត្រា​ កម្មវិធី​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ចំណែក​លើក​ទី២​នេះ​ កាល​ពី​ថ្ងៃ​ទី២៩​ ថ្មីៗ​នេះ​សន្លប់​លើ​សង្វៀន​ Super Champ​ នៅ​ប្រទេស​ថៃ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី