ស្ងាត់​ៗ​លេច​រូប​ រឿង​ សោភ័ណ្ឌ​ វ៉ៃ​គូ​ឯក​នៅ​ Super Champ​ អាទិត្យ​នេះ​

  • 2019-10-01 03:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​គាំទ្រ​គុន​ខ្មែរ​មួយ​ចំនួន​ភ្ញាក់ផ្អើល​ផង​ដែរ​ ដោយ​ឃើញ​រូបភាព​ និង​ដំណឹង​ផ្សព្វផ្សាយ​ពីការ​ឡើង​សង្វៀន​របស់​កីឡាករ​ រឿង​ សោភ័ណ្ឌ ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ឯ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ Super Champ។​

រូបភាពហ្វេសបុក Super Champ

តាម​ការ​ផ្សព្វផ្សាយ​លើ​ផេក​ផ្លូវ​ការ​របស់​កម្មវិធី​ប្រដាល់​ Super Champ​ ថ្មីៗ​នេះ​ បាន​ដាក់​រូប​កីឡាករ​កម្ពុជា​២រូប​ ដែល​នឹង​ត្រូវ​ប្រកួត​លើ​សង្វៀន​របស់​ខាង​លើ​នេះ​នៅ​ថ្ងៃ​ទី៦​ ខែ​តុលា​ ឆ្នាំ​២០១៩។​ ក្នុង​នោះ​គឺ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ម្ចាស់​ផ្ទះ​ថៃ​ ខណៈ​អ្នក​លេង​គុន​ខ្មែរ​១រូប​ទៀត​នោះ​ប្រកួត​តំណែង​រង​គូ​ឯក។​

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ នឹង​ត្រូវ​វ៉ៃ​គូ​ឯក​ក្នុង​កម្មវិធី​ Super Champ​ របស់​ថៃ​នេះ​តែ​ម្ដង។​ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៦​ តុលា​ ២០១៩​ ចាប់​ពី​ម៉ោង​ ៧​យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម