ថេប្លេតតូចច្រឡឹងរបស់ Microsoft មានអេក្រង់2 និងបត់បាន 360 ដឺក្រេ
- 2019-10-03 03:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថេប្លេតតូចច្រឡឹងរបស់ Microsoft មានអេក្រង់2 និងបត់បាន 360 ដឺក្រេ
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍នៅទីក្រុង New York, Microsoft បានបញ្ចេញ ថេប្លេត អេក្រង់ ២ ដំបូងរបស់ខ្លួននោះគឺ "Surface Neo" ។
Surface Neo ធ្វើមកពីដែកអាលុយមីញ៉ូម វាមានអេក្រង់ទំហំ ៩ អ៊ីញ មានកម្រាស់ត្រឹមតែ ៥,៦ មីលីម៉ែត្រ ដែលស្ដើង ខ្លាំងនិងមានទម្ងន់ត្រឹម ៦៥៥ ក្រាម។ នាយកគ្រប់គ្រងផ្នែកផលិតផលរបស់ Microsoft មានប្រាប់ថា អេក្រង់របស់ Surface Neo ប្រើប្រាស់ LCD ដែលមានកម្រាស់ស្ដើងបំផុតលើលោក ។
នៅខាងក្រោយ មានកន្លែងសម្រាប់ទុកប៊ិច (surface pen) ផងដែរ។ ប៊ិចស៊េរីថ្មីនេះ ពុំមានរាងមូលដូចមុនឡើយ វាមានរាងសំប៉ែត ដែលផ្ដល់ភាពងាយស្រួលក្នុងការទុកដាក់។
មិនតែប៉ុណ្ណោះ ពេលអ្នកភ្ជាប់វាជាមួយនឹង keyboard វានឹងក្លាយជា laptop ធម្មតា ហើយបន្សល់គំលាតតូចល្មមសម្រាប់អេក្រង់ទី២ ដំណើរការស្រដៀង touch bar របស់ Macbook ដែលជាកន្លែងសម្រាប់ប្រើប្រាស់ emojis, gifs ជាដើម។
ខុសពី Galaxy Fold ឬ Mate X ថេប្លេត មួយនេះអាចបត់បាន ៣៦០ ដឺក្រេ។ ថេប្លេតនេះប្រើប្រាស់បន្ទះឈីប Intel Lakefield ដែលបានកែសម្រួលពិសេសសម្រាប់វា។ Microsoft មិនទាន់ប្រកាសតម្លៃរបស់ Surface Neo នៅឡើយទេ ប៉ុន្តែវានឹងដាក់លក់នៅឆ្នាំក្រោយ ៕
អានបន្ត៖