កាស Microsoft អាចបកប្រែសម្ដីបានដល់ ៦០ ភាសា

  • 2019-10-03 06:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​បង្ហាញ​ចេញ​នូវ​ការ​ឥត​ខ្សែ​ដំបូង​ មាន​លក្ខណៈ​ស្រដៀង​នឹង​ AirPods ដែល​វា​ជា​ម៉ូដែល​ Surface Earbuds មាន​មុខងារ​ទំនើបៗ​ជា​ច្រើន។

សមត្ថភាព​ទាក់​ទាញ​បំផុត​នោះ​គឺ​វា​មាន​ភ្ជាប់​ជា​មួយ​នឹង​ Microsoft Office 365 ដែល​អាច​ស្ដាប់​ពាក្យ​សម្ដី​ហើយ​វាយ​ជា​អក្សរ​នៅ​លើ​កម្មវិធី​ PowerPoint ដោយ​​ភ្លាមៗ។ មិន​តែ​ប៉ុណ្ណោះ​គឺ​អាច​បក​ប្រែ​ពាក្យ​សម្ដី​ពី​ភាសា​មួយ​ទៅ​កាន់​ភាសា​ដទៃ​ទៀត​ប្រមាណ ៦០ ភាសា ​ឯណោះ។

កាស​នេះ​មាន​រន្ធ​ស្រូប​សំឡេង​សរុប​ចំនួន ៤ (មួយ​ចំហៀង​មាន​ពីរ) ដែល​វា​អាច​ជំនួយ​ដល់​មុខងារ​ពិសេស​ទាំង​ពីរ​ខាង​លើ​ ហើយ​ជួយ​បង្កើន​​គុណភាព​ការ​ហៅ​ចេញ​ផង​ដែរ។ Microsoft ក៏​មាន​បញ្ចូល​នូវ​​មុខងារ​ដំណើរ​ការ​ Spotify ដោយ​ថា​អ្នក​ប្រើ​ Android អាច​ដំណើរ​ការ​កម្មវិធី​នេះ​និង​ចាក់​ចម្រៀង​ដោយ​បញ្ជា​​លើ​កាស​ផ្ទាល់ មិន​បាច់​ប្រើ​ទូរសព្ទ​​ឡើយ។

​​Surface Earbuds មាន​ថាមពល​ថ្ម​ដែល​ប្រើ​បាន​ ៨ ម៉ោង​ពេល​សាក​មួយ​ពេញ។ ក្រុមហ៊ុន​​ក៏​បាន​បន្ថែម​សម្បក​សម្រាប់​សាក​ថ្ម​ដែល​បន្ថែម​អាយុ​កាល​សរុប​ដល់ ២៤ ម៉ោង ដែល​សាក​តាម​រន្ធ USB-C។ កាស​នេះ​មាន​តម្លៃ ២៥០ ដុលា្លរ ដែល​នឹង​ចេញ​លក់​អំឡុង​ចុង​ឆ្នាំ៕

ចុចអាន ៖ ថេប្លេតតូចច្រឡឹងរបស់ Microsoft មានអេក្រង់2 និងបត់បាន 360 ដឺក្រ

ប្រភព៖ Arstechnica   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី