កើតចម្រូងចម្រាស ក្រោយ Apple ដកកម្មវិធីបាតុកម្មនៅហុងកុង ចេញពី App Store

  • 2019-10-04 03:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ចម្រូង​ចម្រាស​កើត​ឡើង​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី Apple បាន​ដក​ចេញ​កម្មវិធី​​ HKmap Live ចេញ​ពី App Store របស់​ខ្លួន។

អ្នក​អភិវឌ្ឍន៍​កម្មវិធី Hkmap Live បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​កម្មវិធី​ជួយ​ឲ្យ​​​ពលរដ្ឋ​នៅ​ហុងកុង​ជៀស​ផុត​ពី​ទីតាំង​មាន​បញ្ហា ហើយ​វា​បង្កើត​ឡើង​ដោយ​ស្រប​តាម​គោលការណ៍​ច្បាប់ ខណៈ​ដែល Apple និយាយ​ថា​វា​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្អាក់​ដំណើរ​ច្បាប់។

ពេល​នេះ​គេ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា​ Apple សម្រេច​ចិត្ត​ដក​កម្មវិធី​ចេញ​ដោយ​ខ្លួន​ឯង ឬ​ជា​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ចិន​នោះ។ គួរ​ដឹង​ថា​ HKmap Live អាច​មាន​ប្រយោជន៍​ពីរ​ផ្សេង​គ្នា​សម្រាប់​អ្នក​ប្រើ​ប្រាស់។​

កម្មវិធី​នេះ​អាច​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ដឹង​អំពី​សកម្មភាព​ប៉ូលិស​នៅ​លើ​ដង​វិថី​ទីក្រុង​ហុងកុង ដែល​អាច​ឲ្យ​ក្រុម​បាតុករ​គេច​ពី​ប៉ូលិស​បាន​ ហើយ​វា​ក៏​អាច​ឲ្យ​ពលរដ្ឋ​​គេច​ចេញ​ពី​ទីតាំង​ដែល​កើត​មាន​ជម្លោះ​រវាង​សមត្ថកិច្ច​ និង​បាតុករ​ផង​ដែរ៕

ចុចអាន ៖ បិទ​វគ្គ iPhone ដល់ពេលត្រៀមខ្លួនទទួលរបស់ថ្មី ៣ ទៀតពី Apple នៅខែតុលានេះ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម