៦ ចំណុចជៀសឲ្យបាន បើមិនចង់ឲ្យ Facebook លេងធម៌ក្តៅលើគណនីរបស់អ្នក

  • 2019-10-07 01:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គណនី​ជា​ច្រើន​រមែង​ត្រូវ​បាន Facebook ​ធ្វើ​ការ​បិទ​ចោល​ជា​រៀងរាល់​ថ្ងៃ ដោយ​ហេតុផល​ក៏​ដោយសារ​អ្នក​ប្រើប្រាស់​ពុំ​បាន​យល់​ច្បាស់​ពី​គោលការណ៍​របស់​ក្រុមហ៊ុន។ Sabay ណែនាំ​ ៦ ចំណុច​ដែល​អ្នក​គួរ​ជៀសវាង បើ​មិន​ចង់​ឲ្យ​គណនី Facebook របស់​អ្នក​ជួប​បញ្ហា៖

១.កុំ​បង្ហោះ​ជាប់ៗ​គ្នា:

ជា​ចំណុច​ចាំ​បាច់​ដែល​អ្នក​គួរ​ជៀសវាង ទាក់ទិន​នឹង​ការ​បង្ហោះ​ឬ​ចែកចាយ​មាតិកា​ជាប់ៗ​គ្នា​ក្នុង​រយៈ​ពេល​ខ្លី។ ដំណោះស្រាយ​ដ៏​សមប្រកប​អ្នក​ប្រើប្រាស់​គួរ​ទុក​ចន្លោះ​ម៉ោង​ឲ្យ​បាន​សមរម្យ ជៀសវាង Facebook ចាប់​គណនី​អ្នក​ថា​ជា Spammer។

២.កុំ Tag មនុស្ស​ដែល​មិន​ស្គាល់:

ជា​ទូទៅ​គោលការណ៍​របស់ Facebook គឺ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ Tag គណនី​ឯ​ទៀត​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​មាតិកា​ដែល​បង្ហោះ​នោះ​ទេ សោត​យ៉ាង​ដូច​ជា​អ្នក​ប្រើប្រាស់​ខ្លះ​ទម្លាប់ Tag មិត្តភ័ក្ដិ​ចូល​រាប់​សិប​នាក់ នោះ​អាច​បង្ក​បញ្ហា​រហ័ស​បំផុត។

៣.កុំ Add មនុស្ស​ចូល Group ដោយ​គ្មាន​ការ​អនុញ្ញាត​ឬ​ញឹកញាប់​ពេក:

ជៀសវាង​ធ្វើ​ការ Invite ឬ Add មនុស្ស​ចូល​ទៅ​ក្នុង Group របស់​អ្នក ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន​ផ្ទាល់ និង​មួយ​ផ្សេង​ទៀត​គឺ​ហាម​ដាច់​ខាត​ចុច Add មនុស្ស​ច្រើន​នាក់​ចូល​ក្នុង​ពេល​តែ​មួយ។

៤.កុំ​បង្ហោះ​មាតិកា​ជាប់​កម្មសិទ្ធិបញ្ញា:

ការ​ចែកចាយ​នូវ​មាតិកា​មាន​ដូច​ជា​រូបភាព​ឬ​វីដេអូ​ដែល​ជាប់​កម្មសិទ្ធិបញ្ញា (Copyright) ក៏​ជា​ដើមចម​ធ្វើ​ឲ្យ​ Facebook លេង​ធម៌ក្តៅ​លើ​គណនី​របស់​អ្នក​ផង​ដែរ បែប​នេះ​គួរ​ទម្លាប់​បង្កើត​មាតិកា​ណា​មួយ​ដោយ​ខ្លួន​ឯង ជា​ជាង​ចម្លង​ពី​អ្នក​ដទៃ។

៥.កុំ Like និង Comment លឿន​ដូច​ម៉ាស៊ីន:

នៅ​ពេល​អ្នក Like ទៅ​លើ​មាតិកា​ឬ​ Comment ​អ្នក​ត្រូវ​ប្រាកដ​ថា​អនុវត្ត​ក្នុង​លក្ខណៈ​សាមញ្ញ ដោយ​មិន​លឿន​ពេក​ដូច​ទៅ​នឹង​ម៉ាស៊ីន ព្រោះ Facebook អាច​គិត​ថា​គណនី​អ្នក​អាច​ប្រើប្រាស់ Tool ​បញ្ជា​ស្វ័យប្រវត្តិ​ណា​មួយ ​ដែល​នេះ​ប្រឈម​បញ្ហា​ខ្លាំង​បំផុត។

៦.កុំ Add ទៅ​មនុស្ស​ដែល​មិន​ស្គាល់:

លើកលែង​តែ​គណនី​ដែល​អ្នក​ស្គាល់​ឬ​ជាប់​ជា​មិត្តភ័ក្ដិ​រួម​គ្នា​ជាមួយ​គណនី​មិត្តភ័ក្ដិ​របស់​អ្នក​ឯ​ទៀត ដែល​អ្នក​អាច​ធ្វើ​ការ Add ទៅ​បាន។ មួយ​ផ្សេង​ទៀត​ប្រសិន​អ្នក Add ទៅ​គណនី​ដែល​មិន​ស្គាល់​គ្នា ហើយ​គេ Reject ឬ Delete ច្រើន​ដង​ច្រើន​សារ​នោះ Facebook ក៏​នឹង​កត់​ឈ្មោះ​អ្នក​ក្នុង​បញ្ជី​ខ្មៅ​មួយ​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Multibrain   ប្រែ​សម្រួល៖ កៅ រក្សា