Kyuhyun អួលដើមកមួយរំពេចពេលទម្លាយពាក្យ១ឃ្លាទៅកាន់ Jonghyun
- 2019-10-08 03:47:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kyuhyun អួលដើមកមួយរំពេចពេលទម្លាយពាក្យ១ឃ្លាទៅកាន់ Jonghyun
ចន្លោះមិនឃើញ
តារាចម្រៀងកូនពៅប្រចាំក្រុម Super Junior គឺ Kyuhyun បានបង្ហាញខ្លួនក្នុងកម្មវិធី The King Of Mask Singer សប្ដាហ៍ទី ២២២ ដោយបានលើកយកបទចម្រៀងមួយបទរបស់ Jonghyun ប្អូនល្អរួមអាជីពរបស់លោកមកច្រៀង Cover។
ក្នុងឱកាសអស្ចារ្យជាប់ឈ្មោះជា "King” សម្រាប់ការសម្ដែងក្នុងកម្មវិធី The King Of Mask Singer តារាចម្រៀងសំឡេងធ្ងន់ Kyuhyun បានសម្រេចលើកយកបទ "Y Si Fuera Ella” របស់ Jonghyun មកបកស្រាយ។
ហេតុផលពិសេសពីក្រោយការលើកយកបទនេះមកច្រៀង Kyuhyun បញ្ជាក់ទាំងអួលដើម កថា៖ «បទ "Y Si Fuera Ella” គឺជាបទទោលដំបូងរបស់ Jonghyun។ ខ្ញុំមិនមានមិត្តច្រើនទេក្នុងផលិកម្ម SM ព្រោះរយៈពេលដែលខ្ញុំនៅជាអ្នកហ្វឹកហាត់ពិតជាខ្លីណាស់ ប៉ុន្តែគាត់ (Jonghyun) ក៏បានក្លាយជាមិត្តរបស់ខ្ញុំដែរតាំងពីពេលនោះមក។ ខ្ញុំជាប់កាតព្វកិច្ចក្នុងជួរទាហាន នៅពេលហេតុការណ៍ (ពេល Jonghyun សម្លាប់ខ្លួន) កើតឡើង ខ្ញុំយំខ្លាំងណាស់។ ខ្ញុំគិតរហូតថា ហេតុអ្វីកាលនៅជួបគ្នា ខ្ញុំមិនបង្ហាញអារម្មណ៍តាំងពីដំបូងទៅ។ ខ្ញុំចង់ប្រាប់ Jonghyun ផ្ទាល់ថា "បងច្រៀងបទរបស់ប្អូន បងខំប្រឹងខ្លាំងណាស់ Jonghyun ហា៎ ប្អូនបានឮអត់?" ខ្ញុំចង់ប្រាប់គាត់អ៊ីចឹង។ ខ្ញុំគិតថាថ្ងៃនេះ ខ្ញុំច្រៀងបានល្អណាស់ ហើយសង្ឃឹមថា Jonghyun ស្ដាប់ទាំងពេញចិត្ត»៕
ទស្សនាវីដេអូ Cover និង បទសម្ភាសខ្លីខាងក្រោម៖