ស្រី​ស្អាត​តារា​កូរ៉េ​ទាំង​នេះ​ សុទ្ធតែលួចពេញចិត្ត​​ប្រុស​បារាំង​

  • 2019-10-08 04:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី K-POP ជា​ច្រើន​បាន​ចាប់​អារម្មណ៍​លើ​បុរស​ដែល​មិន​មែន​ជា​ជន​ជាតិ​កូរ៉េ​ ហើយ​ថែម​ទាំង​ជា​អ្នក​គាំទ្រ​ទៀត។ តារា​ប្រុស​ហូលីវូដ​ជា​ច្រើនបាន​ទាក់​យក​បេះ​ដូង​តា​រា​ស្រី​ល្បី​ៗ​នៅ​កូរ៉េ​ជា​ច្រើន​។

ខាងក្រោម​នេះ ជា​តារា​ស្រី​កូរ៉េ​ដែល​ចាប់​ចិត្ត​នឹង​បុរស​បរទេស៖

១. Jihyo ក្រុម TWICE

ប្រធាន​ក្រុម​របស់ TWICE បាន​ចាប់​អារម្មណ៍​លើ​ Chris Evans តួអង្គ​ក្នុង​រឿង Avengers។

២. Nayeon ក្រុម TWICE

សមាជិក​ដែល​មាន​អាយុ​ច្រើន​គេ​ក្នុង​ក្រុម Nayeon អ្នក​គាំទ្រ​របស់ Robert Downey Jr.។

៣. Seolhyun ក្រុម AOA

Seolhyun សមាជិក AOA ជា​អ្នក​គាំទ្ររបស់ Chris Hemsworth ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​ថា ជាតួអង្គ Thor ក្នុងរឿង Avengers។

៤. Suzy អតីត​សមាជិកក្រុម MissA

Suzy នាង​បាន​ចាប់​អារម្មណ៍​លើ​តារា​សម្ដែង Ian Somerhalder។

៥. Krystal ក្រុម f(x)

Krystal បាន​និយាយ​ថា នាង​ចូល​ចិត្ត​តារា​សម្ដែង​ជនជាតិ​អាមេរិក​ Johnny Depp។

៦. Jessica អតីត​សមាជិក​ក្រុម Girls' Generation

Jessica ក៏​ចាប់​អារម្ម​ណ៍​លើ​តារា​សម្ដែង​អាមេរិក​ផង​ដែរ ដែល​មាន​ឈ្មោះ​ថា Josh Hartnett ​ហើយ​នាង​ក៏​បាន​ជួប​បុរស​ក្នុង​ក្ដី​ស្រមៃ​រូប​នេះ​នៅ​ក្នុង​កម្ម​វិធី Busan International Film Festival ផង​ដែរ។

៧. Tiffany ក្រុម Girls’ Generation

គ្មាន​អ្វី​ចម្លែក​នោះ​ទេ​សមាជិក​កូនកាត់​អាមេរិក Tiffany ​ស្រឡាញ់​តារា​ប្រុស​អាមេរិក។ នាង​ចាប់​អារម្មណ៍​លើ តារា​ប្រុសអាមេរិក Chace Crawford។

៨. Taeyeon ក្រុម Girls’ Generation

Taeyeon ប្រធាន​ក្រុម Girls’ Generation ចាប់​អារម្មណ៍​លើ​តារា​ប្រុស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Hugh Jackman។

៩. Jeon Somi

តារា​ចម្រៀង​ស្រី​ទោល​វ័យក្មេង​រូប​នេះ ក៏​ចាប់​អារម្មណ៍​លើ​តារា​ហូលីវូដ Chris Hemsworth ដូច Seolhyun ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា