កៅអី Champions League ក្លឹបអង់គ្លេស អាចបន្ថយមកនៅត្រឹម៣
- 2019-10-09 04:34:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៅអី Champions League ក្លឹបអង់គ្លេស អាចបន្ថយមកនៅត្រឹម៣
ចន្លោះមិនឃើញ
ក្លឹបមកពី Premier League អាចបានកៅអីស្វ័យប្រវត្តិត្រឹម៣ប៉ុណ្ណោះ សម្រាប់ការលេងនៅ Champions League រដូវកាលក្រោយ។ នេះបើតាមការពិចារណារបស់មន្ត្រី UEFA។
បច្ចុប្បន្នក្រុមពីលេខ១ ដល់លេខ៤ នៅក្របខ័ណ្ឌកំពូលអង់គ្លេស នឹងបានកៅអីស្វ័យប្រវត្តិឡើងទៅវគ្គចែកពូលតែម្ដង ប៉ុន្តែ UEFA អាចនឹងបន្ថយឲ្យឡើយស្វ័យប្រវត្តិត្រឹម៣វិញ ហើយលេខ៤ត្រូវប្រកួតជម្រុះ។ ការធ្វើដូច្នេះគឺដើម្បីផ្ដល់ឱកាសដល់ឲ្យមកពីលីគប្រទេសដទៃបានលេង Champions League។
គួរបញ្ជាក់ថា Liverpool គឺជាក្រុមមកពីអង់គ្លេសចុងក្រោយគេដែលឈ្នះពានChampions League ក្រោយយកឈ្នះ Tottenham ដោយលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមរហស្សនាមហង្សក្រហមមួយនេះក៏ជាក្លឹប Premier Leagueលើកពានអឺរ៉ុបច្រើនជាងគេផងដែរគឺ ៦ដង៕