Felix បង្ហាញទឹកចិត្ត កម្ពុជាមិនខ្លាចអ៊ីរ៉ង់ឡើង ទោះជាក្រុមខ្លាំងមួយនៅអាស៊ី
- 2019-10-10 03:16:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Felix បង្ហាញទឹកចិត្ត កម្ពុជាមិនខ្លាចអ៊ីរ៉ង់ឡើង ទោះជាក្រុមខ្លាំងមួយនៅអាស៊ី
ចន្លោះមិនឃើញ
គ្រូរបស់ជម្រើសជាតិកម្ពុជា Felix Dalmas បានបង្ហាញការតាំងចិត្ត កម្ពុជានឹងលេងជាមួយអ៊ីរ៉ង់ដោយគ្មានការភ័យខ្លាចក្នុងការប្រកួតជម្រុះ World Cup 2022 នៅរាត្រីនេះ។
ក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងកីឡដ្ឋាន Azadi Stadium នាទីក្រុង Tehran វេលាម៉ោង៨:៣០នាទីយប់ (ម៉ោងកម្ពុជា)។ ឆ្លងកាត់ពីរប្រកួតកន្លងទៅកម្ពុជាមានតែមួយពិន្ទុគត់ ខណៈអ៊ីរ៉ង់ឈ្នះហុងកុងសម្រាប់ប្រកួតទីមួយរបស់ពួកគេ។ មុនការប្រកួតមកដល់គ្រូជម្រើសជាតិកម្ពុជាបញ្ជាក់ថា ក្រុមមិនមានការភ័យខ្លាចចំពោះការលេងទល់នឹងអ៊ីរ៉ង់ឡើយ។
“វានឹងក្លាយជាឱកាសល្អសម្រាប់ពួកយើងដើម្បីធ្វើតេស្ដសមត្ថភាពរបស់ពួកយើង ព្រោះពួកយើងនឹងលេងទល់ក្រុមល្អជាងគេមួយក្នុងអាស៊ី។ ខ្ញុំសង្ឃឹមថា ពួកយើងអាចឈានទៅមួយជំហានទៀត ជាមួយគម្រោងរបស់ពួកយើងដើម្បីពង្រឹងបាល់ទាត់របស់កម្ពុជា”។ សម្ដី Felix តាមការចុះផ្សាររបស់សារព័ត៌មានអ៊ីរ៉ង់ Tehran times។
បុរសសញ្ជាតិអាហ្សង់ទីនវ័យ៣១ឆ្នាំបន្ថែមទៀតថា អ៊ីរ៉ង់ជាក្រុមខ្លាំងប៉ុន្តែមនោគមវិជ្ជាបាល់ទាត់របស់កម្ពុជាគឺច្បាស់។ ក្រុមទាំងមូលនឹងខំប្រឹងលេងឲ្យល្អទល់គ្រប់ក្រុមទាំងអស់។ នេះជារឿងដែលសំខាន់បំផុត៕