ជោគជ័យការលក់ iPhone 11 រុញឲ្យតម្លៃភាគហ៊ុនរបស់ Apple ឡើងខ្ពស់មិនធ្លាប់មាន
- 2019-10-14 01:31:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជ័យការលក់ iPhone 11 រុញឲ្យតម្លៃភាគហ៊ុនរបស់ Apple ឡើងខ្ពស់មិនធ្លាប់មាន
ចន្លោះមិនឃើញ
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ថ្មីៗនេះបានហក់ដល់ចំណុចខ្ពស់បំផុតមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ភាគហ៊ុន Apple ឡើងថ្លៃដល់ ២៣៧,៣៣ ដុល្លារ បើធៀបនឹងកំណត់ត្រាចាស់កាលពីខែតុលា ឆ្នាំ ២០១៨ ធ្លាប់ឡើងត្រឹម ២៣៣,៤៧ ដុល្លារតែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពី CNBC បានធ្វើការកត់សម្គាល់។
បើធៀបនឹងតម្លៃភាគហ៊ុននៃខែចាស់គឺមានការកើនឡើងប្រមាណ ១០ ភាគរយ ដោយនេះទទួលបានពីការលក់ចេញ iPhone 11 និង iPhone 11 Pro ដែលទទួលបានផ្លែផ្កាហួសការរំពឹងទុកនៅទីផ្សារយក្សធំៗ ៣ មានសហរដ្ឋអាមេរិក ចិន និងឥណ្ឌា។
រំឭកថាក្រុមហ៊ុន Apple ក៏ត្រៀមនឹងប្រកាសរបាយការណ៍ចំណូលប្រចាំត្រីមាសទី ៤ របស់ខ្លួននៅថ្ងៃពុធ ទី ៣០ តុលាខាងមុខនេះផងដែរ៕
អានអត្ថបទ: