នៅឆ្នាំ ១៩៩១ មាន Website តែ ១ គត់ លុះបច្ចុប្បន្នរីកដូចផ្សិតឡើងដល់ ១,៧ ពាន់លាន
- 2019-10-16 07:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅឆ្នាំ ១៩៩១ មាន Website តែ ១ គត់ លុះបច្ចុប្បន្នរីកដូចផ្សិតឡើងដល់ ១,៧ ពាន់លាន
ចន្លោះមិនឃើញ
សព្វថ្ងៃមានគេហទំព័រ (Website) ជាច្រើនបាននឹងកំពុងដំណើរការជុំវិញប្រព័ន្ធអ៊ីនធឺណិត ចុះអ្នកធ្លាប់ដឹងទេគេហទំព័រដំបូងបង្អស់បានកើតមានឡើងនៅឆ្នាំណា?
ត្រលប់ទៅថ្ងៃទី ៦ សីហា ឆ្នាំ ១៩៩១ វិស្វករកម្មវិធីលោក **Tim Berners-Lee** បានបង្កើតគេហទំព័រដំបូងដែលមានអាសយដ្ឋាន [http://info.cern.ch/hypertext/WWW/TheProject.html ](http://info.cern.ch/hypertext/WWW/TheProject.html)។ លុះដល់ឆ្នាំ ១៩៩២ គេហទំព័របានកើនឡើងដល់ចំនួន ១០ ហើយរីកសុះសាយខ្លាំងនាឆ្នាំ ១៩៩៤ អំឡុងពេល Yahoo ចាប់កំណើតកើនដល់ ៣ ពាន់គេហទំព័រ។
រហូតដល់ឆ្នាំ ១៩៩៨ នៅពេលដែល Google កើតមានជាលើកដំបូង ក៏ជាពេលដែលតួលេខនៃគេហទំព័ររំកិលដល់តួលេខខ្ទង់លានមានសរុប ២,៤ លាន ហើយឆ្លងកាត់ជិត ២ ទសវត្សរ៍មកនេះ Website បានរីកដុះដាលដល់ទៅជាង ១,៧ ពាន់លាន ប៉ុន្តែក្នុងចំណោមនោះមានតែ ២០០ លានប៉ុណ្ណោះដែលបន្តដំណើរការទល់ពេលបច្ចុប្បន្ន៕ អានអត្ថបទ:
មើល និងSave ទុករូប២នេះដឹងខ្ទេចរឿងចេញភ្លើងដាស់តឿននៅលើតាប្លូររថយន្ត
ស្មាតហ្វូនមានមុខងារ Video Bokeh ដំបូងបង្អស់របស់ OPPO ជិតចេញមុខនៅខ្មែរហើយ!