ចេញឥតល្ហែ មិនដល់ ១ ខែ Apple ប្រកាសប្រព័ន្ធ iOS ថ្មី ៤ លើក
- 2019-10-17 01:22:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញឥតល្ហែ មិនដល់ ១ ខែ Apple ប្រកាសប្រព័ន្ធ iOS ថ្មី ៤ លើក
ចន្លោះមិនឃើញ
នៅថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៩ គឺជាពេលដំបូងដែលក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិ iOS 13.0 ប៉ុន្តែចូលមកទល់ថ្ងៃទី ១៦ តុលានេះ កំណែ OS សម្រាប់ iPhone/iPad បានឡើងដល់ជំនាន់ iOS 13.1.3 ហើយ។
មិនដល់ ១ ខែស្រួលបួលផងនោះ ក្រុមហ៊ុនរបស់លោក Tim Cook បានកែប្រែចន្លោះប្រហោងពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ ពោលគឺសរុប ៤ លើកហើយ។ ក្រុមហ៊ុនបានរំលងពី iOS 13.0 ឡើងមក iOS 13.1 មុនកាលបរិច្ឆេទប្រហែលមួយសប្តាហ៍ លុះដល់ថ្ងៃទី ២៩ កញ្ញាក៏បន្តផ្សាយ iOS 13.1.1 ហើយបានបីថ្ងៃក៏ចេញជំនាន់ iOS 13.1.2 និងចុងក្រោយនេះគឺ iOS 13.1.3។
លើ iOS ជំនាន់ក្រោយមានទំហំអាប់ដែតប្រមាណ ១៤៥,៨MB មានការជួសជុលនូវចន្លោះប្រហោងដែលមិនធ្វើឲ្យម៉ាស៊ីនលឺសំឡេងរោទិ៍ឬញ័រពេលមានការហៅចូល និងដោះស្រាយកម្មវិធីច្រើនទៀតដែលដំណើរការខុសប្រក្រតី។
អ្នកប្រើប្រាស់អាចធ្វើការអាប់ដែតដោយខ្លួនឯងបាន តាមរយៈការចូលទៅកាន់ Settings > Software Update រួចចុចធ្វើការ Download និង Install ជាការស្រេច៕
អានអត្ថបទ:
នៅឆ្នាំ ១៩៩១ មាន Website តែ ១ គត់ លុះបច្ចុប្បន្នរីកដូចផ្សិតឡើងដល់ ១,៧ ពាន់លាន
Jack Ma ៖ អនាគតក្លាយជាសេដ្ឋី ឬក្រមួយជីវិត មើលតែ៦ចំណុចនេះដឹងហើយ