Pulisic ត្រូវ​បាន​ប្រទះ​ឃើញ​អង្គុយ​យំ ក្រោយ​គ្រូ​អាមេរិក​ដូរ​ចេញ​

  • 2019-10-16 12:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ​ Chelsea កីឡាករ Christian Pulisic ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​លើ​កៅអី​បម្រុង​យំ ក្រោយ​ពេល​ដែល​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​លោក Gregg Berhalter សម្រេច​ប្ដូរ​កីឡាករ​នេះ​ចេញ ទាំង​គ្មាន​របួស​អ្វី​សោះ។

នៅ​ពេល​ប្ដូរ​ចេញ​ Pulisic បាន​និយាយ​ប្រាប់​គ្រូ​គេ​ថា​៖ " ខ្ញុំ​មិន​អី​ទេ " ស្រាប់​តែ​ពេល​អង្គុយ​លើ​កៅអី​បម្រុង​ កីឡាករ​រូប​នេះ​ក៏​ខ្ទប់​មុខ​យំ​តែ​ម្ដង​។

ចំណែក​ឯ​លោក Berhalter ដែល​ជា​គ្រូ​បង្គោល​វិញ​បាន​ឆ្លើយតប​ថា៖ " Pulisic កើត​ជំងឺ​ផ្ដាសាយ " ។

ក្រុម​ជម្រើស​ជាតិ​អាមេរិក​បាន​ចាញ់​កាណាដា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ។

Pulisic បាន​លេង​ឲ្យ Chelsea ៧ប្រកួត តាំង​ពី​ផ្លាស់​ចេញ​ពី Dortmund មក ប៉ុន្តែ​មិន​ទាន់​បាន​រក​គ្រាប់​បាន​មួយ​គ្រាប់​ទេ។ ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ បាន​សារភាព​ថា ខ្លួន​មាន​សម្ពាធ​ខ្លាំង​ក្រោយ​ពី​ផ្ទេរ​មក​លេង​នៅ​ប្រទេស​អង់គ្លេស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី