ត្រួសៗពីភាពខុសគ្នារវាងលិខិតឆ្លងដែនចាស់ និងថ្មី
- 2014-11-19 15:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗពីភាពខុសគ្នារវាងលិខិតឆ្លងដែនចាស់ និងថ្មី
ចន្លោះមិនឃើញ
ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មកក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ ធ្វើលិខិតឆ្លងដែនគំរូថ្មី ដែលមានសុពលភាពរហូតដល់ ១០ ឆ្នាំ។ បើតាមនាយកដ្ឋានលិខិតឆ្លងដែន មានចំណុចខុសប្លែកគ្នាជាច្រើនរវាងលិខិតឆ្លងដែនថ្មី និងចាស់។
ខាងក្រោមនេះគឺជាការកត់សំគាល់ត្រួសៗនូវលក្ខណៈខុសគ្នា៖
-លិខិតឆ្លងដែនថ្មីមានពី៣២ទំព័រ ទៅ៦៤ ទំព័រ ចំណែកលិខិតឆ្លងដែនចាស់មាន ៣២ ទំព័រ។
-លិខិតឆ្លងដែនថ្មីត្រូវបានបែងចែកជាពីរប្រភេទទី១ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ មានសុពលភាព ៥ឆ្នាំ និងទីពីរសម្រាប់កុមារ និងមនុស្សចាស់ចាប់ពីអាយុ ៦ឆ្នាំឡើង មានសុពលភាព១០ ឆ្នាំ។ ចំណែកលិខិតឆ្លងដែនចាស់មិនមានការបែងចែងទេ។ ឪពុកម្តាយអាចបិទរូបថតកូន ពេលរួមដំណើរជាមួយទៅក្រៅប្រទេស។
-លិខិតឆ្លងដែនថ្មីមានតំលៃ១០០ ដុល្លារអាមេរិក បូកថ្លៃរូបថត ៤ ដុល្លារទៀតសម្រាប់មនុស្សចាស់ និង ៨០ ដុល្លារ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ។ លិខិតឆ្លងដែនចាស់តំលៃ១២០ ដុល្លារបូកថ្លៃថតរូប៤ដុល្លារ សម្រាប់មនុស្សចាស់ និងក្នុងករណីមានបិទរូបថតកូនជាប់លិខិតឆ្លងដែនត្រូវបង់៣០ ដុល្លារបន្ថែម។
-លិខិតឆ្លងដែនថ្មីមិនអាចពន្យាបានទេ។ ចំណែកលិខិតឆ្លងដែនចាស់សុពលភាព ៣ ឆ្នាំ អាចពន្យាបានពីរដង ម្តងបានពីរឆ្នាំ៕
អត្ថបទ៖មៃ សុខលីម