Xiaomi បញ្ចេញលក់ Monitor អេក្រង់លាត តម្លៃត្រឹម ៩៨ ដុល្លារ
- 2019-10-21 02:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi បញ្ចេញលក់ Monitor អេក្រង់លាត តម្លៃត្រឹម ៩៨ ដុល្លារ
ចន្លោះមិនឃើញ
Xiaomi បានបញ្ចេញលក់ Monitor កុំព្យូទ័រថ្មីចំនួនពីរម៉ូដែល រួមមាន Mi Surface Display និង Mi Display ដែលមានតម្លៃចាប់ពីប្រមាណ ៩៨ ដុល្លារ និងចេញលក់នៅចិន នាថ្ងៃទី ២១ ខែតុលា។
ចំពោះ Mi Display គឺមានបំពាក់ដោយអេក្រង់លាតពេញផ្ទៃ មានទំហំ ២៣,៨ អ៊ីញ ជាផ្ទាំងអេក្រង់ IPS អាចបង្ហាញរូបក្នុងកម្រិត Full HD ដែលវាមានតម្លៃប្រមាណ ៩៨ ដុលា្លរ។
ទីពីរជាម៉ូដែល Mi Surface Display រាងទាន់សម័យបន្តិច ដែលវាមានអេក្រង់ ៣៤ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ៣៤៤០ x ១៤៤០ ភីកសែល មាន Refresh Rate ១៤៤ ហឺត និងជាប្រភេទអេក្រង់កោង។ សម្រាប់ម៉ូដែលនេះគឺមានតម្លៃប្រមាណ ២៨២ ដុល្លារ លើទីផ្សារប្រទេសចិន៕
ចុចអាន ៖ ស្មាតហ្វូនមួយម៉ូឌែលរបស់ Samsung កំពុងមានបញ្ហាស្កេនក្រយៅដៃ