Donald Trump ទទូច​ឲ្យ Apple យក​របស់​ចាស់​មួយ​មក​បំពាក់​លើ iPhone វិញ

  • 2019-10-28 01:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​ជា​អ្នក​ប្រើប្រាស់ iPhone មួយ​រូប បាន​ទទូច​ចង់​ឲ្យ​ក្រុមហ៊ុន Apple លៃលក​បំពាក់​ប៊ូតុង Home ​ត្រលប់​មក​លើ​ស្មាតហ្វូន​វិញ ព្រោះ​ហាក់​មើល​ឃើញ​ថា​មាន​ភាព​ងាយស្រួល​ជាង​ការ​ប្រើប្រាស់​សព្វថ្ងៃ។

ត្បិត​មិន​អាច​ដឹង​ច្បាស់​ថា​ Trump បច្ចុប្បន្ន​កំពុង​ប្រើប្រាស់ iPhone XS, XR ឬ iPhone សេរ៊ី​ឆ្នាំ ២០១៩ ប៉ុន្តែ​ដូច​គ្រប់​គ្នា​បាន​ដឹង​ Apple ​បាន​ចាប់​ដក​ប៊ូតុង Home លើក​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០១៧ ជុំវិញ​ការ​វិវត្ត​ពី iPhone 8 ឡើង​មក​កាន់ iPhone X ដែល​បន្សល់​ទុក​គែម​ជុំវិញ​អេក្រង់​តិច​ជាង​មុន។

យ៉ាងណាមិញ​លោក Trump ​បាន​បង្ហោះ​សារ​លើ Twitter ​ផ្ញើ​ទៅ​កាន់ Tim Cook ផ្ទាល់៖ "ការ​ចុច​ប៊ូតុង​លើ iPhone ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​ការ​អូស​ឡើង (Swipe)"។

ត្បិត​មិន​អាច​ទស្សន៍ទាយ​ថា​នាយក​ប្រតិបត្តិ Apple នឹង​ព្រម​តាម​សំណើ​របស់ Trump ឬ​អត់​នោះ តែ​បើ​យើង​មើល​តាម​ចចាមអារ៉ាម​នៃ​ការ​ចេញ​ផ្សាយ គឺ iPhone SE ជំនាន់​ទី​ពីរ រំពឹង​នឹង​ត្រូវ​ចិត្ត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ខ្លាំង​បំផុត ព្រោះ​តាម​លេចលឺ​គឺ​ជា iPhone 8 អាប់ដែត​ថ្មី ហើយ​ប៊ូតុង Home ក៏​រក្សា​ទុក​មិន​ដក​ចោល​នោះ​ដែរ៕

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម