រកឃើញម៉ាកទូរសព្ទរីកសាហាវជាងគេ កើនឡើងចំនួនលក់ដល់ ៨០៨%
- 2019-10-30 02:34:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម៉ាកទូរសព្ទរីកសាហាវជាងគេ កើនឡើងចំនួនលក់ដល់ ៨០៨%
ចន្លោះមិនឃើញ
តាមតួលេខប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៩ អំពីចំនួនលក់ស្មាតហ្វូនលើទីផ្សារសកល របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឲ្យដឹងថា Realme គឺជាម៉ាកស្មាតហ្វូនដែលរីកលូតលាស់ខ្លាំងជាងគេ អាចលោតចូលក្នុងកំពូលក្រុមហ៊ុនស្មាតហ្វូនទាំង ១០ ឈរនៅលេខ ៧។
នៅអំឡុងខែកក្កដា ដល់ខែកញ្ញា ចំនួនលក់ស្មាតហ្វូនរបស់ Realme មានដល់ ១០ លានគ្រឿង ដែលកើនឡើង ៨០៨% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ សមិទ្ធផលរបស់ Realme កាន់តែអស្ចារ្យ ដោយសារតែចំនួនលក់កើនឡើងខណៈពេលចំនួនលក់ស្មាតហ្វូនលើសកលលោកមានការកើនឡើងយឺតយ៉ាវបំផុត។
Samsung នៅតែជាក្រុមហ៊ុនលេខមួយខាងផ្នែកលក់ តាមពីក្រោយដោយ Huawei និង Apple។ ចំណែក Xiaomi OPPO និង vivo កាន់កាប់តំណែង ៣ បន្ទាប់ទៀត តាមពីក្រោយដោយ Realme។ កាលពីដើមខែ Realme បានប្រកាសថាចំនួនអ្នកប្រើប្រាស់របស់ខ្លួនបានឈានដល់ ១៧ លាននាក់ ក្នុងរយៈពេលមិនដល់ ២ ឆ្នាំផង។
Realme ជាម៉ាកទូរសព្ទដែលបង្កើតឡើងនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៨ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិក BBK៕
ចុចអាន ៖ មេធំ Huawei ដាក់គោលដៅលក់ស្មាតហ្វូនឲ្យបាន ២៧០ លានគ្រឿងឆ្នាំនេះ