Google កើបបាន ៣៣,៩២ ពាន់លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម

  • 2019-10-30 07:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Google បាន​ប្រកាស​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ ដែល​ចំណូល​ក្នុង​រយៈពេល ៣ ខែ​នេះ​គឺ​មាន​ ៤០,៥ ពាន់​លាន​ដុល្លារ។

ក្នុង​នោះ​ចំណូល​​​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ Google គឺ​មាន​សរុប​​ ៣៣,៩២ ពាន់​ដុល្លារ កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​ដែល​រក​ចំណូល​បាន ២៨,៩៥ ពាន់​លាន​ដុល្លារ។

ដោយ​ឡែក​ចំណូល​ផ្នែក​ផ្សេង​ទៀត​របស់ Google ដែល​ក្នុង​នោះ​រួម​មាន​ Hardware ដូច​ជា​​ស្មាតហ្វូន Pixel និង​សេវាកម្ម Cloud មាន​ចំណូល ៦,៤៣ ពាន់​លាន​ដុល្លារ។ ឆ្នាំ​មុន​នៅ​ផ្នែក​នេះ​រក​ចំណូល​បាន ៤,៦៤ ពាន់​លាន​ដុល្លារ៕

ចុចអាន ៖ ​រកឃើញម៉ាកទូរសព្ទរីកសាហាវជាងគេ កើនឡើងចំនួនលក់ដល់ ៨០៨%

​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង