ចូលរួមសោកស្ដាយជប៉ុន! ប្រាសាទបេតិកភណ្ឌអាយុកាលជាង ៦០០ឆ្នាំ ត្រូវអគ្គីភ័យលេបត្របាក់ម៉ត់គ្មានសល់

  • 2019-10-31 00:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​បុរាណ​របស់​ជប៉ុន​ដែល​មាន​អាយុ​កាល​ជាង ៦០០​ឆ្នាំ ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​ស្ទើរ​ទាំង​ស្រុង​។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា អគ្គីភ័យ​បានឆាប​ឆេះ​ប្រាសាទ Shuri កាល​ពីវេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្រុម​ពន្លត់​អគ្គីភ័យ បាន​មក​ដល់​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង ២:៤០​នាទី​យប់ ហើយ​កំពុង​បន្ដ​ព្យាយាម​ពន្លត់​ភ្លើង​រហូត​ដល់​ព្រឹក​ព្រលឹម។ យ៉ាង​ណា​មិញ​ មកទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​រង​របួស​ឬ​អត់​ទេ ខណៈ​ពេល​ដែល​មូលហេតុ​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

គួរ​ឲ្យ​ដឹង​ថា ប្រាសាទ Shuri ត្រូវ​បាន​សាងសង់​ឡើង​កាល​ពី​សតវត្ស​ទី ១៤ ក្នុង​អាណាខេត្ត Okinawa ហើយ​បាន​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង។ ប្រាសាទ​នេះ ត្រូវ​បាន​បែងចែក​ជាសំណង់ ៥​អគារ ហើយ​អគ្គីភ័យ​បាន​ចាប់​ផ្ដើម​ពី​សំណង់កណ្ដាល​ និង​កំពុង​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រាសាទ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម