នៅប្រទេសចិន ក្រុមហ៊ុនផ្សេងដាំក្បាលចុះ ខុសគេតែ Huawei

  • 2019-10-31 01:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាវជ្រាវ​និង​សិក្សា​ទីផ្សារ​ Canalys បាន​បញ្ចេញ​របាយការណ៍​ថ្មី​អំពី​ទីផ្សារ​ស្មាតហ្វូន​នៅ​ប្រទេស​ចិន​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ។

តួ​លេខ​បាន​បង្ហាញ​ថា​​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ឡាយ មាន​តែ Huawei ប៉ុណ្ណោះ​​មាន​ការ​កើន​ឡើង​ចំនួន​លក់​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​កើន​ឡើង​ដល់ ៦៦% ជា​មួយ​ចំនួន​លក់​ ៤១,៥ លាន​គ្រឿង​ក្នុង​ពេល​ ៣ ខែ ហើយ​ក្ដោបក្ដាប់​ទីផ្សារ ៤២,៤%។

ក្រុមហ៊ុន​ឈរ​នៅ​តំណែង​បន្ទាប់​ពី Huawei គឺ vivo ដែល​​លក់​ស្មាតហ្វូន​បាន​ ១៧,៥ លាន​គ្រឿង ថយ​ចុះ ២៣% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ OPPO, Xiaomi និង Apple ឈរ​នៅ​តំណែង​បន្ត​បន្ទាប់​ដែល​ចំនួន​លក់​មាន​ការ​ថយ​ចុះ​ដូច​គ្នា។ ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង "Others” ក៏​មាន​ការ​ធ្លាក់​ចុះ​ចំនួន​លក់​ផង​ដែរ។

​​យ៉ាងណាក្ដី​ចំនួន​លក់​ស្មាតហ្វូន​​សរុប​នៅ​ប្រទេស​ចិន​​មាន​ការ​ថយ​ចុះ ៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ថយ​ចុះ​ពី ១០០,៦ លាន​គ្រឿង មក​នៅ​ត្រឹម​ ៩៧,៨ លាន​គ្រឿង៕​

ចុចអាន ៖ Google កើបបាន ៣៣,៩២ ពាន់លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង