SONY ប៉ាន់ស្មានថាលក់ទូរសព្ទបាន ៤ លានគ្រឿង ប៉ុន្តែតួលេខជាក់ស្ដែងខុសស្រឡះ
- 2019-10-31 03:08:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SONY ប៉ាន់ស្មានថាលក់ទូរសព្ទបាន ៤ លានគ្រឿង ប៉ុន្តែតួលេខជាក់ស្ដែងខុសស្រឡះ
ចន្លោះមិនឃើញ
លទ្ធផលហិរញ្ញវត្ថុចុងក្រោយរបស់ SONY ប្រចាំត្រីមាសទី ៣ នៃឆ្នាំ ២០១៩ បានបង្ហាញតួលេខគួរឲ្យព្រួយបារម្ភបំផុត។
តួលេខបានបង្ហាញថា SONY អាចរកស្មាតហ្វូនបានត្រឹម ៦០ ម៉ឺនគ្រឿង ចាប់ពីដើមខែកក្កដា ដល់ចុងខែកញ្ញា។ ចំនួនលក់នេះគឺខុសគ្នាឆ្ងាយពីអ្វីដែលក្រុមហ៊ុនបានប៉ាន់ស្មាន។ ដើមឡើយ SONY ប៉ាន់ស្មានថាខ្លួនអាចលក់ស្មាតហ្វូនបាន ៥ លានគ្រឿងនៅត្រីមាសទី ៣ ឆ្នាំនេះ ប៉ុន្តែក្រោយមកបានប្ដូរតួលេខមកនៅត្រឹម ៤ លានគ្រឿងវិញ។ ហើយចំនួនលក់ជាក់ស្ដែងគឺស្មើនឹងប្រមាណ ១២% នៃការប៉ាន់ស្មានប៉ុណ្ណោះ។
ជាមួយនឹងចំនួនលក់ធ្លាក់ចុះលឿនបែបនេះ ធ្វើឲ្យគេងឿងឆ្ងល់ថាជំនួញទូរសព្ទរបស់ SONY នឹងអាចឆ្លងផុតដល់ឆ្នាំ ២០២០ ឬយ៉ាងណានោះ៕
ចុចអាន ៖ នៅប្រទេសចិន ក្រុមហ៊ុនផ្សេងដាំក្បាលចុះ ខុសគេតែ Huawei