មុខងារថ្មី ៣ លើ iOS 13 ភាគច្រើនប្រហែលមិនដឹង
- 2019-10-31 04:04:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារថ្មី ៣ លើ iOS 13 ភាគច្រើនប្រហែលមិនដឹង
ចន្លោះមិនឃើញ
នៅលើ iOS 13 អ្នកប្រើប្រាស់ភាគច្រើនចាប់អារម្មណ៍លើមុខងារ Dark Mode, កម្មវិធី Photo ដែលមានការឌីហ្សាញថ្មី និងកម្មវិធីផែនទីប្ដូរមុខមាត់ថ្មីជាដើម។ ប៉ុន្តែនៅលើ iOS 13 មានបង្កប់មុខងារថ្មីៗជាច្រើនទៀត ដែលអ្នកអាចមិនដឹង។
១. អាចរើស Wi-Fi ឬ Bluetooth ក្នុង Control Center
អ្នកអាចជ្រើសរើសភ្ជាប់ប្រព័ន្ធ Wi-Fi ឬ Bluetooth ណាមួយបាន ដោយចុចឲ្យជាប់នៅលើ Wi-Fi ឬ Bluetooth ក្នុង Control Center។ វាងាយស្រួលជាងមុន ដោយពីមុនចង់ជ្រើសរើសគឺត្រូវចូល Settings។
២. ដាក់ Animoji លើ Contact
អ្នកអាចបង្កើតនូវរូបភាពតុក្កតាមួយសម្រាប់ Contact ណាមួយដែលមានក្នុងទូរសព្ទ។ នៅពេលចុច Edit Contact អ្នកអាចបង្កើតរូបភាពតុក្កតាដោយប្រើប្រាស់ Animoji ដែលអ្នកអាចធ្វើការតុបតែងលើមុខ សក់ និងពណ៌សម្បុរបានតាមចិត្ត។ បញ្ជាក់ថាមុខងារនេះមានសម្រាប់តែម៉ូដែល iPhone X ឡើងទៅប៉ុណ្ណោះ។
៣. ថត Screen ពេញមួយវិបសាយ
លើ iOS 13 អ្នកអាចធ្វើការថត Screen នៃវិបសាយមួយទាំងមូលបាន។ ដំបូងអ្នកគ្រាន់តែធ្វើការថត Screen តាមវិធីរាល់ដង បន្ទាប់មកនៅក្នុង Quick Edit អ្នកអាចចុចយក Full Page ដើម្បីថតយកវិបសាយទាំងមូល៕
ចុចអាន ៖ Apple បង្រៀនវិធីផ្ទេរគ្រប់យ៉ាងពី iPhone ចាស់ទៅ iPhone ថ្មី ស្រួលអស់ស្ទះ!