Tim Cook ថាការលក់ iPhone 11 មានសញ្ញាវិជ្ជមាន ដោយសារយុទ្ធសាស្ត្រមួយនេះ
- 2019-10-31 07:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tim Cook ថាការលក់ iPhone 11 មានសញ្ញាវិជ្ជមាន ដោយសារយុទ្ធសាស្ត្រមួយនេះ
ចន្លោះមិនឃើញ
Apple ទើបបានបង្ហាញអំពីចំណូលដែលខ្លួនរកបានប្រចាំត្រីមាសទី ៣ នៃឆ្នាំ ២០១៩ ដែលចំណូលគឺខ្ពស់ជាងការព្យាករណ៍របស់ Wall Street ទៅទៀត។ ក្នុងបទសម្ភាសន៍ថ្មីជាមួយ Reuters លោក Tim Cook នាយកប្រតិបត្តិក៏បានធ្វើការបញ្ចេញមតិខ្លះអំពីចំណូល និងការលក់ iPhone 11 នៅពេលដំបូងៗផងដែរ។
លោក Tim បាននិយាយថា ៖ "iPhone មានការវិលត្រឡប់ល្អឡើងវិញ ល្អលើសពីអ្វីដែលយើងជួបប្រទះនៅដើមឆ្នាំ។” ខណៈដែល Apple ឈប់បង្ហាញចំនួនលក់ លោកនាយកប្រតិបត្តិរូបនេះបន្ថែមថា ការលក់នៃ iPhone 11 គឺចាប់ផ្ដើមជាមួយសញ្ញាវិជ្ជមាន។
លោកបានបន្តថាការប្រើយុទ្ធសាស្ត្រកំណត់តម្លៃ iPhone 11 គឺអាចថាជាវិធីជោគជ័យ ជាពិសេសនៅប្រទេសចិន។ iPhone 11 នៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ៦៩៩ ដុល្លារ ប្រៀបនឹង iPhone XR គឺមានតម្លៃចាប់ពី ៧៤៩ ដុល្លារ៕
ចុចអាន ៖ នៅប្រទេសចិន ក្រុមហ៊ុនផ្សេងដាំក្បាលចុះ ខុសគេតែ Huawei