គាស់​មើល​គ្រឿង​ក្នុង AirPods Pro ហើយ​ភ្លាម iFixit ​ដាក់​ពិន្ទុ​ឲ្យ ០ ភ្លែត

  • 2019-11-05 01:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​កាស​ឥត​ខ្សែ​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple ដែល​មាន​តម្លៃ ២៤៩ ដុល្លារ ថ្មីៗ​នេះ​ត្រូវ​បាន​ក្រុម​ការងារ iFixit ​វាយ​តម្លៃ​ពិន្ទុ ០/១០។

ហេតុផល​ក៏​ដោយ​សារ​ជា​កាស​ដែល​មិន​អាច​ជួសជុល​បាន ពោល​គឺ​ខូច​មាន​តែ​ផ្លូវ​ម្យ៉ាង​គត់​នោះ​ត្រូវ​ចាយ​លុយ ២៤៩ ដុល្លារ​ប្តូរ​ថ្មី។ គ្រប់​ផ្នែក​ទាំង​អស់​សុទ្ធ​សឹង​មិន​អាច​ជួសជុល​បាន លើកលែង​តែ​ជ័រ​កៅស៊ូ​ស៊ីលីកូន​ដែល​ជួយ​ពង្រឹង​មុខងារ​ទប់​សំឡេង​រំខាន​ដែល​មាន​តម្លៃ ៤ ដុល្លារ​មួយ​គត់​អាច​ដោះ​ផ្លាស់ប្តូរ​ថ្មី។

ជាង​នេះ​បន្ទាប់​ពី​ដោះ​មើល​គ្រឿង​ក្នុង​របស់​កាស​ឥត​ខ្សែ​ជំនាន់​ទី ៣ នៃ​ក្រុមហ៊ុន Apple ​ក៏​រក​ឃើញ​ថា​ម្ខាងៗ​មាន​ទម្ងន់ ៥,៤ ក្រាម​ធ្ងន់​ជាង​ជំនាន់​មុន រី​ឯ​ថាមពល​ថ្ម​កម្លាំង ១,៩៨Wh ដែល​ប៉ុន​ថ្ម​ Galaxy Buds របស់​ក្រុមហ៊ុន Samsung ដែរ។

រំឭក​ថា​ក្រុមហ៊ុន Apple ក៏​បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា AirPods Pro ពិត​ជា​ប្រភេទ​កាស​ដែល​មិន​អាច​ជួសជុល​បាន​មែន ព្រោះ​ហេតុផល​ក៏​ដោយ​សារ​តែ​ទំហំ​តូច​របស់​វា​និង​គ្រោង​ដំណើរការ​ខាង​ក្នុង​ម៉ាស៊ីន៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា