Facebook បង្ហាញឡូហ្គោថ្មី

  • 2019-11-05 02:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook នា​ថ្ងៃ​នេះ​បាន​បង្ហាញ​ចេញ​នូវ​ឡូហ្គោ​ថ្មី ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​មេ​មួយ គ្រប់គ្រង​លើ Facebook Instagram WhatsApp និង​ផ្សេងៗ​ទៀត។

ឡូហ្គោ​ថ្មី​មាន​សរសេរ​ត្រឹម​តែ​ពាក្យ​ថា "Facebook” ដោយ​ប្រើ​ប្រាស់​នូវ​ Font សាមញ្ញ​មួយ​បែប ហើយ​បើ​តាម​រូបភាព GIF បាន​បង្ហាញ​ថា​ឡូហ្គោ​នេះ​បង្ហាញ​ចេញ​ពណ៌​ជា​ច្រើន​ដែល​តំណាង​ឲ្យ​ម៉ាក​ខុសៗ​គ្នា។ តួ​យ៉ាង​ពណ៌​ខៀវ​គឺ​សម្រាប់ Facebook ពណ៌​បៃតង​សម្រាប់​ WhatsApp និង​ពណ៌​ផ្កា​ឈូក​សម្រាប់ Instagram ជា​ដើម។

Facebook បាន​និយាយ​ថា​ការ​បន្ថែម​ពាក្យ​ "from Facebook” ​អម​ដោយ​ឡូហ្គោ​ថ្មី នៅ​លើ​ផលិតផល​ជា​ច្រើន​របស់​ខ្លួន គឺ​ដើម្បី​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ផលិតផល​ទាំង​អស់​គឺ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​គ្នា និង​ប្រតិបត្តិ​ដោយ​ក្រុម​តែ​មួយ៕​

ចុចអាន ៖ ការរកលុយដោយមិនពឹងលើ Ads របស់ Google កាន់តែល្អទៅហើយ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី