iOS 13.3 អាចនឹងដោះស្រាយបញ្ហា​ថាំ​ចិត្ត​លើ iOS 13.2

  • 2019-11-06 04:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ Apple បាន​បញ្ចេញ​នូវ iOS 13.3 Beta សម្រាប់ Developer ហើយ​ផ្អែក​តាម​ការ​រាយការណ៍​របស់​អ្នក​អាប់ដេត​ iOS នេះ បាន​ឲ្យ​ដឹង​ថា​វា​អាច​ដោះ​ស្រាយ​បញ្ហា​ Multitasking ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើ iOS 13.2 ជា​ច្រើន។

បញ្ហា​អំពី​ Multitasking នៅ​លើ iOS 13.2 បាន​​លេច​ចេញ​​​កាល​ពី​សប្ដាហ៍​មុន​​ដោយ​មាន​ការ​ត្អូញត្អែរ​ពី​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន ទាំង​អ្នក​ប្រើ iPhone និង iPad ស៊េរី​ថ្មីៗ។ នៅ​លើ iOS 13.3 បញ្ហា​នេះ​ប្រហែល​ជា​ត្រូវ​បាន​ដោះ​ស្រាយ។

តាម​ការ​លើក​ឡើង​របស់​ Aron Zollo នៃ ZolloTech បាន​ឲ្យ​ដឹង​ថា​ ​នៅ​លើ iOS 13.3 Beta រូប​គេ​បាន​បើក​កម្មវិធី​ចំនួន ៣២ ហើយ​មិន​មាន​កម្មវិធី​ណា​មួយ​ធ្វើ​ការ Reload (បើក​សា​ឡើង​វិញ) នោះ​ឡើយ ដែល​គេ​ប្រើ iPhone 11 Pro Max។

iOS 13.3 Beta នា​ពេល​នេះ​បញ្ចេញ​ឲ្យ​ប្រើ​សម្រាប់​តែ Developer ប៉ុណ្ណោះ ប៉ុន្តែ​ប្រភេទ Public Beta អាច​នឹង​មាន​ឆាប់ៗ​ខាង​មុខ​នេះ៕​

ចុចអាន ៖ iPhone SE 2 អាច​នឹង​មាន​របស់​ទាក់​ភ្នែក ៦ ឃើញ​ចង់​កាន់​ប្រើ​តែ​ម្ដង!

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម